ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​តែ​មួយ​កន្លែង​ផ្សេង​គ្នា​2​នាក់​ស្លា.ប់​ដោយសារ​ចង​.​ក​និង​ម្នាក់​ទៀត​ដោយសារ​…

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ មនុស្ស​០៣​នាក់​បាន​ស្លា.ប់​ក្នុង​ថ្ងៃ​តែ​មួយ

ខេត្តពោធិ៍សាត់ ៖ មនុស្ស​០៣​នាក់​បាន​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​កន្លែង​ផ្សេង​គ្នា​ដោយ​ករណី​ធ្វើ​អត្តឃាត និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តពោធិ៍សាត់ ។​

តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ បុរស​ម្នាក់​ឈ្មោះ ខ្លឹ​ង តុ​ន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ស្នាយ​ទោល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន បាន​យក​ក្រមា​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់ទឹក​បណ្ដាល​ឲ្យ​ស្លាប់ ខណៈ ដែល​ប្រពន្ធ​កូន​មិន​នៅផ្ទះ ។ វេលា​ម៉ោង​០៥​ល្ងាច​បុរស​ម្នាក់​ទៀត​ឈ្មោះ សួន ចាន់​សេត អាយុ​៣២​ឆ្នាំ បាន​យក​ខ្សែ​អង្រឹង​ចង​.​កលើ​ដើម​ស្វាយ​ចាន់​ទី​ក្រោយ​ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់ បន្សល់​ទុក​ឲ្យ​ប្រពន្ធ​រស់នៅ​ម៉េ​ម៉ា​យ និង​កូនស្រី​ចំនួន​០២​នាក់​កំព្រា​ឪពុក ។ ករណី​នេះ​បាន​កើតឡើង​ក្នុងភូមិ​បឹង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ។ ដោយឡែក​ក្នុង​ថ្ងៃ​ដដែល វេលា​ម៉ោង​០៧​យប់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ម៉ៅ មុ​ល អាយុ​១១​ឆ្នាំ បាន​ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ ។ ករណី​នេះ​បាន​កើតឡើង​លើ​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ច្រក​ល្អៀង ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា សាកសព​ជន​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ​គឺ​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត និង​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ​មែន​ពុំ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​នេះ​ដែល​សង្ស័យ​ទៅ​លើ​ករណី​ឃាតកម្ម ឬ​ករណី​ផ្សេង​នោះ​ទេ ៕