ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ ផ្លូវគោក​ក្លាយជា​ផ្លូវទឹក

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​រង​ការ​ជន​លិច​ដោយ​ចំន​ន់​ទឹកភ្លៀង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ ជាមួយ​គ្នា​នេះ​ដែរ​គេ​សង្កេត​ឃើញ​បុគ្គលិក នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​បាន​ជួយ​សម្រួល​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​ផង​ដែរ ។

លោក កែវ ពៅ ប្រធាន​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវជាតិ​លេខ​៥​ចំនួន​៧​កន្លែង បន្ទាប់​មាន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ គឺ​លិច​នៅ​ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ ដែល​ក្នុង​នោះ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៥ ,៤៧, ៤៩, ៥៥, ៧០, ៧៧ និង​គីឡូម៉ែត្រ​លេខ​៨១ ក្រៅពី​នោះ​កន្លែង​ខ្លះ​បាន​លិច​តិចតួច ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ជន​លិច​ផ្លូវជាតិ​មាន​កត្តា​ធំ​ៗ​ដូច​ជា ផ្លូវជាតិ​មាន​ទំនាប​, ប្រព័ន្ធ​លូ​មិន​គ្រប់គ្រាន់​, លូ​មាន​ហើយ​តែ​មិន​តាម​ស្តង់ដា​, ផ្លូវលំ​សងខាង​លើក​ខ្ពស់​ជាង​ថ្នល់ជាតិ​, សំណង់​ភាគច្រើន​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​, សាងសង់​លើ​ប្រព័ន្ធ​លូ​, សាងសង់​មិន​ដាក់​លូ​, ប្រជាពលរដ្ឋ​មិន​ចូលរួម​សម្អាត​លូ​នៅ​មុខ​ផ្ទះ នៅ​មុខ​ហាង​របស់​ខ្លួន និង​ការ​ថែទាំ​មិន​គ្រប់គ្រាន់​ជាដើម ទាំងនេះ​ហើយ​ជា​មូលហេតុ ធ្វើ​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវជាតិ​ពេល​មាន​ភ្លៀង​ធំ​ម្តង​ៗ ។

ទោះ​យ៉ាងនេះ​ក្តី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ផុត​អស់ហើយ​កាលពី​យប់​ថ្ងៃ​ដដែល ប៉ុន្តែ​តាម​លោក​ប្រធាន​មន្ទីរ​សារ​ធា​រណៈការ​ដែល​កំពុង​យកចិត្តទុកដាក់​ក្នុង​ការងារ​រំដោះ​ទឹក​នេះ​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​លោក​នឹង​យក​គ្រឿងចក្រ​ទៅ​កាយ​ប្រឡាយ​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ពេល​ក្រោយ​ៗ​ទៀត ៕