ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ កម្មករ​រោងចក្រ​នឹង​ទទួលសេវា​រថយន្តក្រុង​សាធារណៈ​ឥត​គិតថ្លៃ​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អោយ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​សេវា​រថយន្តក្រុង​សាធារណៈ​ដឹក​

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អោយ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​សេវា​រថយន្តក្រុង​សាធារណៈ​ដឹក​បងប្អូន​កម្មករ​កម្មការិនី​ដោយ​ឥត​គិតថ្លៃ (Free) សម្រាប់​​រយៈពេល​២​ឆ្នាំ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០១៧ ដល់​ខែសីហា ឆ្នាំ​២០១៩​។​

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ជួបជុំ​មួយ​ដែល​សម្តេច​តេ​ជោ បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​កម្មករ កម្មការិនី​ចំនួន​៤.២៧០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ ហើយ​បងប្អូន​កម្មករ​ទាំងនោះ គឺ​មាន​ដូច​ជា​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក និង​មេក្រុម ជំនួយការ មក​ពី​រោងចក្រ​ចំនួន​៩៣​ផ្សេង​ៗ​គ្នា​។​

បច្ចុប្បន្ន​នេះ ​សេវា​រថយន្តក្រុង​សា​សា​រាជធានី​ភ្នំពេញ ​គឺ​មាន​ចំនួន​៣​ខ្សែ ហើយ​សាលាក្រុង​ភ្នំពេញ​គឺ​មាន​គម្រោង​ពង្រីក​ផ្លូវ​រត់​សេវា​រថយន្តក្រុង​នេះ​បន្ថែម​ទៀត ក្រោយ​ពី​ទទួល​​បាន​រថយន្តក្រុង​ពី​ប្រទេស​ចិន ​និង​ជប៉ុន​នា​ពេល​ខាង​មុខ​។​

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ បានឱ្យ​មន្ត្រី​អាជ្ញាធរ​ពាក់​ព័​ន្ធ​យកចិត្តទុកដាក់​ពិនិត្យ​ក្នុង​កា​រត​បណ្តាញទឹក នឹង​ភ្លើង​ទៅ​តាម​ផ្ទះ​ដែល​កម្មករ​ជួល​នៅ​។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​យកចិត្តទុកដាក់ ចំពោះ​ស្ត្រី​ជា​កម្មការិនី​មាន​ផ្ទៃពោះ​ ដោយ​បាន​ផ្តល់​ប្រាក់​បន្ថែម ១២០% សម្រាប់​សម្រួល​នៅ​ពេល​ឆ្លងទន្លេ​៕