ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម! មាន​ជ្រើស​រើស​បុគ្គលិក​​សាកឧបករណ៍​សិចទៀត

6 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ក្រុមហ៊ុន​ «Love Woo»​ ផលិត​ Sex toy ​នៅ​ក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស ប្រកាស​រើស​បុគ្គលិក ​«​សាកល្បង​ឧបករណ៍​សិច​»​ ដោយ​ផ្តល់​ប្រាក់​

វេ​ប​សាយ​ «Metro» ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ក្រុមហ៊ុន​ «Love Woo»​ ផលិត​ Sex toy ​នៅ​ក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស ប្រកាស​រើស​បុគ្គលិក ​«​សាកល្បង​ឧបករណ៍​សិច​»​ ដោយ​ផ្តល់​ប្រាក់​២៨.០០០​ផោន​ក្នុង​មួយ​ឆ្នាំ រួម​ទាំង​មាន​ថ្ងៃ​ឈប់​សម្រាក​គួរ​ជាទី​គាប់ចិត្ត ។

តួនាទី​ទទួលខុសត្រូវ​នៃ​មុខ​តំណែង​នោះ គឺ​សាកល្បង​ឧបករណ៍​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ Love Woo ហើយ​ត្រូវ​បញ្ចេញយោបល់​ពី​ការ​សាកល្បង​នោះ​ ដើម្បី​ឆ្លើយ​តប​លើ​ការ​ពេញចិត្ត​របស់​អតិថិជន ។ ក្រៅពី​នេះ​នៅ​មាន​តួនាទី​បញ្ចេញយោបល់​តាម​វេ​ប​សាយ ឬ​វី​ដេ​អូ​ឃ្លី​ប រួម​ទាំង​ឆ្លើយ​នឹង​សំនួរ​របស់​អតិថិជន និង​សរសេរ​អត្ថបទ​នៅ​ក្នុង​វេប​សាយ ។

សម្រាប់​អ្នក​ដែល​បម្រើ​ការ​ក្នុង​តំណែង​នេះ អាច​ធ្វើ​ការងារ​នៅ​ឯ​ផ្ទះ​បាន​២​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ និង​នៅ​ការិយាល័យ​៣​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​២៨.០០០​ផោន​ក្នុង​មួយ​ឆ្នាំ ។

អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ត្រូវ​ផ្ញើ​គំរូ​នៃ​ការ​បញ្ចេញយោបល់​លើ​ឧបករណ៍​សិច​តាម​វេ​ប​សាយ​របស់​ក្រុមហ៊ុន រួម​ទាំង​ជីវប្រវត្តិ​នៃ​ការងារ ឬ​វី​ដេ​អូ​សម្រាប់​ណែនាំ​បញ្ជាក់​ពី​ហេតុផល​របស់​ខ្លួន ៕