រៀងរាល់ថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន នឹងចុះជួបកម្មករនៅតាមរោងចក្រផ្ទាល់
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការថា កំណត់យករៀងរាល់ថ្ងៃអាទិត្យ ដើម្បីជួប
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការថា កំណត់យករៀងរាល់ថ្ងៃអាទិត្យ ដើម្បីជួប
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការថា កំណត់យករៀងរាល់ថ្ងៃអាទិត្យ ដើម្បីជួបសំណោះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនី ហើយក៏កំណត់ថា នៅរៀងរាល់ថ្ងៃពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានាផ្ទាល់តែម្តង។
ការសម្រេចនេះបានធ្វើឡើងនៅក្នុងពិធីជួបជុំមួយ ដែលសម្តេចតេជោបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន៤.២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧នេះ ហើយបងប្អូនកម្មករទាំងនោះ គឺមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រចំនួន៩៣ផ្សេងៗគ្នា។
សម្តេចតេជោបានបញ្ជាក់ថា៖ «គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន»។
សម្តេចតេជោបានរំលឹកដល់ភាពខ្ទេចខ្ទាំ វិស័យកាត់ដេរក្នុងរបបប្រល័យពូជសាសន៍ ដែលពេលនោះរោងចក្រសហគ្រាស ត្រូវបានបំផ្លាញ បិទចោល ដោយមិនមានការនាំចេញនោះទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មករ ក្នុងនោះមានដូចជាការតម្លើងប្រាក់ខែ ដែលបានធ្វើជាបន្តបន្ទាប់ ហើយរាល់សមិទ្ធផលនានាដែលមានក្នុងពេលបច្ចុប្បន្ន ការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាការគិតគូអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ កម្មការិនី គឺគ្មានបាតដៃរបស់បក្សសង្គ្រោះជាតិចូលរួមនោះទេ។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ការតំឡើងប្រាក់ខែនេះមិនមែនតំឡើងតាមការទាមទាររបស់បក្សប្រឆាំងទេ គឺជាការខិតខំប្រឹងប្រែងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងរាជរដ្ឋាភិបាលដែលបានខិតខំគៀងគរអ្នកវិនិយោគពីក្រៅប្រទេសមកកម្ពុជា គឺបក្សប្រឆាំងហាមមិនអោយប្រទេសដទៃទិញផលិតផលពីកម្ពុជាទៀត ឬមកវិនិយោគនៅកម្ពុជាឡើយដែលបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅ និងការងារកម្មករ។
សម្តេចបានបន្ថែមថា៖ «ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុនពីបរទេស គឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពល ហើយក្នុងនោះប្រាក់ខែក៏ត្រូវបានដម្លើងជាបន្តបន្ទាប់ ដែលនៅឆ្នាំ២០១៨ តិចបំផុតគឺអាចឡើងដល់ ១៦៨ដុល្លារក្នុងមួយខែ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន»៕
ចែករំលែកព័តមាននេះ