រាជធានីភ្នំពេញ ៖ តាំងពីចូលរួមសម្តែងភាពយន្តរួមគ្នាច្រើនរឿងមក រវាងលោកលឹម ជាឡាយ និងកញ្ញាគៀត សុវណ្ណាឡាង ត្រូវគេមើលឃើញមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង ។ វានាំឱ្យមានមន្ទិលថា តើជាស្នេហា ឬយ៉ាងណា ?
អ្នកសិល្បៈមួយចំនួនលើកឡើងកាលពីពេលថ្មីៗកន្លងមកថា ស្នេហារបស់ពួកគេឆាបឆេះឡើង ក្រោយពេលមានឱកាសនៅជិតគ្នា ពិសេសពេលសម្តែងភាពយន្តជាមួយគ្នាឲ្យផលិតកម្ម LD Picture ។ ពួកគេកាន់តែល្អូកល្អិននឹងគ្នាក្រោយពីលោកលឹម ជាឡាយ បែកស្នេហ៍ពីនាងកែវ និសា មក ។
តើគៀត សុណ្ណាឡាង មានប្រតិកម្មបែបណា? នាងបានច្រានចោលការលើកឡើងថា រវាងនាង និងលោកលឹម ជាឡាយ ជាគូស្នេហ៍នឹងគ្នា ។ តារាស្រីរូបនេះក៏ដឹងដែរថាក្រោយពេលចូលរួមសម្តែងជាតួឯកជាមួយគ្នាក្នុងរឿង «អាពាហ៍ពិពាហ៍ចម្លែក»របស់ទូរទស្សន៍ CTN មក ទស្សនិកជន និងអ្នករួមអាជីពមួយចំនួនសង្ស័យថា ពួកនាងស្រឡាញ់គ្នា ។ សុវណ្ណាឡាងនិយាយថា «នាងខ្ញុំ និងលឹម ជាឡាយ រាប់អានគ្នាជិតស្និទ្ធក្នុងនាមជាមិត្តភក្តិរួមអាជីព គឺគ្មានអ្វីលើសពីនេះទេ ។ មានមិត្តភក្តិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំមួយចំនួនក៏ចង់ឱ្យនាងខ្ញុំ និងជាឡាយ ក្លាយជាដៃគូស្នេហាផងដែរ ប៉ុន្តែអំឡុងពេលនេះ នាងខ្ញុំចង់បញ្ជាក់ថា រវាងនាងខ្ញុំជាមួយលោកលឹម ជាឡាយ គ្រាន់តែជាមិត្តរួមអាជីពប៉ុណ្ណោះ ប៉ុន្តែសម្រាប់ថ្ងៃខាងមុខ នាងខ្ញុំមិនទាន់ដឹងនោះទេ »៕
ចែករំលែកព័តមាននេះ