ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ដែរ បើសិន​ដាក់​ស៊ី​ម៉ាំង​ដើម​ធម្មតា​ជិះ​អត់​ទៅ​មុខ​មែន?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ម៉ូតូ​ដែល​ដាក់​បំពង់​ស៊ី​មុំា​ង

រាជធានី​ភ្នំពេញ ៖ កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ម៉ូតូ​ដែល​ដាក់​បំពង់​ស៊ី​មុំា​ង​កែ​ច្នៃ​ឮលាន់​ដូច​រន្ទះ​យក​មក​ឱ្យធ្វើ​ការ​អប់រំ និង​ឲ្យ ដោះ​បំពង់​ស៊ី​មុំា​ង​ចេញ​រួច​ទើប​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ការ​ឃាត់​ម៉ូតូ​ដែល​ដាក់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​សាលា​ខណ្ឌដូនពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បញ្ជា​ឱ្យ​ចាប់​ម៉ូតូ​ដែល​ដាក់​បំពង់​ស៊ី​មុំ​ា​ង​កែ​ច្នៃ​ខុសបច្ចេកទេស​ធ្វើ​បំពង​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​សំរាក​លង់លក់ ជា​ពិសេស​រំខាន​ដល់​មនុស្ស អ្នកមាន​ជម្ងឺ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ទើបនឹង​សម្រាលកូន​រួច ។ បន្ទាប់​ពី​មាន​បទបញ្ជា​ឲ្យ​ចុះ​ចាប់​យុវជន​ក្មេង​ស្ទាវ​ដែល​ជិះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​មុំា​ង​ដើម្បី​ឲ្យ​ឮ​សម្លេង​ខ្លាំង សមត្ថកិច្ច​បាន​ដាក់​កម្លាំង​តាម​ឃ្លាំមើល​ធ្វើការ​ឃាត់​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ម៉ាក​MSX៣​គ្រឿង និង​ម៉ូតូ​កាហ្វេ​ដែល​ជា​ម៉ូតូ​មាន​តែ​គ្រោងឆ្អឹង​ចំនួន​មួយ​គ្រឿង នៅ​ចំណុច​មុខ​ណា​ហ្គា​វើ​រ យក​ទៅ​ធ្វើការ​អប់រំ​នៅ​ក្នុង​សាលា​ខណ្ឌដូនពេញ​ឱ្យ​ដោះ​បំពង់​ស៊ី​មុំា​ង​ចេញ​ដាក់​បំពុង​ស៊ី​មុំា​ង​ដើម​ចូល​វិញ ។

ក្រោយ​ពេល​កើតហេតុ​យុវជន​ជិះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​មុំា​ង​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​ណែនាំ អប់រំ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ហាម​ថ្ងៃក្រោយ​បើ​ដាក់​ទៀត​គាត់​នឹង​ដកហូត​យក​ទៅ​រក្សា​ទុក​ចំនួន​២​ខែ​ទើប​ឱ្យ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕