ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​អត់​ព្រម​ឈប់​ហើយ​ផ្គើន​ទៀតចុង​ក្រោយ​ខ្ញី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចេញ​មក​ពី​ក្លឹ​ប​គោលបំណង​ទៅ​ផ្ទះ

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចេញ​មក​ពី​ក្លឹ​ប​គោលបំណង​ទៅ​ផ្ទះ​បាន​ជួបនឹង​សមត្ថកិច្ច​កំពុង​តែ​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន សមត្ថកិច្ច​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​យុវជន​៤​នាក់​នោះ​ហៅ​អត់​ឈប់​បែរជា​បកដៃ​ឌឺ​សមត្ថកិច្ច​ទៅ​វិញ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ដេញចាប់​បាន​២​នាក់ ចំណែកឯ​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៥៦ នៅ​ចំណុច​ជាប់​នឹង​របង​សាលា​បឋម​សិក្សា​បាក់​ទូក ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

យុវជន​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់​បាន​ទី​១-​ឈ្មោះ ម៉ី យូរ អាយុ​១៧​ឆ្នាំ មុខរបរ​ជា​អ្នក​លាង​ម៉ូតូ​នៅ​ក្តាន់​ពីរ ស្នាក់​នៅផ្ទះ​លេខ​6C សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​, ទី​២-​ឈ្មោះ យូ ឡាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​អ្នក​លាង​ម៉ូតូ​នៅ​ក្តាន់​ពីរ ស្នាក់​នៅផ្ទះ​លេខ​6C សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​ល្បាត​មក​ដល់​ចំណុច​ផ្លូវ​២៧១​កែង​ផ្លូវបំបែក​ជា​៥ ក៏​ស្រាប់តែ​ឃើញ​យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១FF-៦៩១៧ ទើបនឹង​ចេញពី​ក្លឹ​ប ភ្លាម​ៗ​នោះ​ដែរ​គាត់​ក៏​សង្ស័យ​ទៅ​លើ​យុវជន​៤​នាក់​នោះ​ហើយ​ហៅ​ឱ្យ​ឈប់ ប៉ុន្តែ​យុវជន​៤​នាក់​នោះ​អត់​ឈប់​បែរជា​ឌឺ​បកដៃ​ហៅ​ទៀត​បានជា​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​គាត់​ដេញចាប់​ទៅ​ដល់​ក្បែរ​នឹង​របង​សាលា​បឋម​សិក្សា​បាក់​ទូក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​យុវជន​២​នាក់​ជិះ​ម៉ូតូ MSX រីឯ​ម៉ូតូ​ហុងដា​វិញ​បាន​បើករ​ត់ទៅ​ដល់​រង្វង់​មូល​ចោម​ចៅ​គាត់​ក៏​បាន​បក​ក្រោយ​វិញ ។

បើ​តាម​សម្តី​របស់​យុវជន​២​នាក់​នោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ម៉ូតូ​ហុងដា​ឌ្រី​ម​នោះ​គាត់​អត់​ដែល​ស្គាល់​ទេ ហើយ​ដក​ខ្សែ​ក្រ​វ៉ា​ត​ដេញ​វាយ​គាត់​ទើប​គាត់​ភ័យ​ក៏​រត់​ត្រូវ​សមត្ថកិច្ច​ឃាត់​គាត់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​២​នាក់​នោះ​ជាប​ណ្នោះ​អា​សន្ន​ដើម្បី​សួរនាំ​ជា​បន្ត​ទៀត ៕