ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​បាន​វា​គ្រាន់​ដល់​គេ​ចាប់​បាន​ទក់​សាច់ កុំ​ចេះ​តែ​ហ៊ាន​ជាមួយ​តុលាការ​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ឆក់​កាបូប​ពី​កម្មការិនី​ម្នាក់​បាន​រត់គេច​ខ្លួន​ម្នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ឆក់​កាបូប​ពី​កម្មការិនី​ម្នាក់​បាន​រត់គេច​ខ្លួន​ម្នាក់ ចាប់​បាន​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ម្នាក់​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​៣៧១​សូ​ឡា ឋិត​នៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​មានឈ្មោះ អ៊ី ពេជ្រ អាយុ​២១​ឆ្នាំ មុខរបរ​ជា​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ រីឯ​នារី​រង​គ្រោះ​មាន ជ​.​ច​.​ន អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ។

បើ​តាម​សម្ដី​នារី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ចេញពី​បន្ទប់​ជួល​ទៅ​ចាំ​ប្អូន​ចេញពី​ធ្វើការ​នៅ​ផ្លូវ​វេ​ង​ស្រេង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​៣៧១​សូ​ឡា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង មក​ដល់​ចំណុច​កើតហេតុ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ជិះ​មក​ពីក្រោយ​ហើយ​ជិះ​ទៅ​ជិត​រូប​នាង​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នាង​បាន​សម្រេច​ហើយ​បាន​ជិះ​ម៉ូតូ​បំរុង​គេចខ្លួន ត្រូវ​នារី​រង​គ្រោះ​ស្រែ​កថា «​ចោរ​ៗ» ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ក៏​ដេញ​បាន​មក​ដល់​ចំណុច​លូ​៥​ចាប់​បាន​ជនសង្ស័យ​ម្នាក់​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន ពេល​នោះ​ដែរ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ចុះ​ល្បាត​បានឃើញ​ក៏​បាន​ដឹក​ជនសង្ស័យ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នារី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​កាបូប​មាន​លុយ​តិចតួច​ទេ មាន​តែ​អត្តសញ្ញាណប័ណ្ណ​មួយ និង​កាត​រោងចក្រ​មួយ​សន្លឹក ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​តែ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​អធិកា​ដ្ឋា​ន​នគរបាល​ខ​ណ្ខ​មាន​ជ័យ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕