ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមក្របួចមកវិញ​បាន​ទាំង​មនុស្ស…

6 ឆ្នាំ មុន

ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង សហការ​ជាមួយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង សហការ​ជាមួយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៨ សីហា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​​លើ​ករណី​លួច​ខោអាវ​​យ៉ាង​​ច្រើន ដែលកើតឡើង​​ត្រង់​​ចំណុច​ក្រុម​ទី​42 ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង ខេត្តបាត់ដំបង  ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ញ៉ែ​ម ប៊ុ​ន​ធឿ​ន ហៅ​ហើម អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ទូច ម៉ៅ អាយុ​២៨​ឆ្នាំ ទាំង​២​នាក់​​ស្នាក់​នៅ​ប​ណ្នោះ​អាសន្ន​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។ ដោយឡែក ជន​រង​គ្រោះជា​ម្ចាស់​​ខោអាវឈ្មោះ​ម៉ាស់ ឡើ ហៅ​ញ៉ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្នក្នុងភូមិ​កើតហេតុ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​បានឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​លួច​សម្ភារ​ទាំងនោះ​ពិតប្រាកដ​មែន ។ ក្នុង​នោះ​​មាន​ខោ​​ស្រី​ចំនួន​៤៣​ខោ និង​ខោ​ខូ​វ​ប៊​យ​៧២​ខោ ។ បច្ចុប្បន្ន ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។