ស្រាបៀរលីអូ បានប្រគល់រង្វាន់ធំជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន 4 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ វគ្គផ្តាច់ព្រ័ត្រ របស់ស្រាបៀរ លីអូ នៅស្ថានីយទូរទស្សន៍ MyTV កាលពីថ្ងៃទី 13 ខែសីហា ឆ្នាំ 2017 កន្លងទៅនេះ។
លោក ស៊ុត មៅ និង អ្នកស្រី មុយ ណុ មកពីខេត្ត បន្ទាយមានជ័យបានឈ្នះរង្វាន់ធំ រថយន្ត Mazda II សេរីថ្មីឆ្នាំ ២០១៧ ។ ខណៈដែល 3 គូផ្សេងទៀត បានឈ្នះរង្វាន់បន្តោងខ្សែកផ្លាទីនដាំពេជ្រ ។ ម្ចាស់រង្វាន់ធំក្នុងកម្មវិធីចំណងដៃសុភមង្គលបានឲ្យដឹងថា “ពួកយើងសប្បាយចិត្ត មែនទែន និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួនក្នុងកម្មវិធីចាប់ឆ្នោតផ្សង សំណាងនៅថ្ងៃទី 6 ខែសីហា កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យបំផុត សម្រាប់ពួកយើង” ។
លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងតែមាន កម្មវិធីផ្តល់ចំណងដៃសុភមង្គលជូនដល់ម្ចាស់មង្គលការជានិច្ច ដើម្បីជាការថ្លែង អំណរគុណដល់អតិថិជនរបស់ខ្លួនដែលបានជ្រើសរើសយកស្រាបៀរ លីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ និងដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែសប្បាយរីករាយ» ។
នេះជាវគ្គផ្តាច់ព្រ័ត្រហើយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃ សុភមង្គល អាពាហ៍ពិពាហ៍ឆ្នាំ 2017 នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះ កម្មវិធីចំណងដៃ សុភមង្គល អាពាហ៍ពិពាហ៍ ឆ្នាំ 2018 នឹងមកដល់ឆាប់ៗនេះ រង្វាន់ដ៏អស្ចារ្យជាច្រើនកំពុងរង់ចាំលោកអ្នក។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។ ស្រាបៀរ លីអូ ភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល ៕
ចែករំលែកព័តមាននេះ