ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរ​២​នាក់ ខណៈ​ឆក់​ខ្សែ​.​ក​មិន​បាន​សម្រេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ចំនួន​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ចំនួន​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព ឆក់​ខ្សែ​.​ក ពី​បុរស​ម្នាក់​មិន​បាន និង​បាន​តែ​មួក​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ក៏​ត្រូវ​ម្ចាស់​ជិះ​ដេញ​ស្រែ​កថា <<​ចោរ​ៗ>> ធ្វើ​ឱ្យ​ឆោឡោ​ទៅ​ដល់​ប្រជាពលរដ្ឋ​ជួយ​ដេញ​បុក​ផ្តួល ខណៈ​ពួក​គេ​នាំ​គ្នា​ព្យាយាម​រត់គេច​ខ្លួន​ឡើង​ទៅ​លើដំបូល​ផ្សា​របឹង​កេងកង​នោះ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្សា​របឹង​កេងកង ផ្លូវ​លេខ​៣៨០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​ទី​១​មានឈ្មោះ ឈួ​ន វី​រៈ ហៅ​អា​បូ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​ទី​២​ឈ្មោះ ផេ ឆៃ​ឌី ហៅ​អា​តឿ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ទាំង​ពីរ​នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ នៃ​សាលា​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ជាមួយ​គ្នា ។

មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ១GH-៧៩១៤ មួយ​គ្រឿង តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កំពុង​តែ​ឈប់​ភ្លើងស្តុប​ខាងត្បូង​វិមាន​ឯករាជ្យ​នោះ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ១GF-២១៧៥ មក​ពីក្រោយ និង​ធ្វើ​សកម្ម​ភា​ក្នុង​បំណង​ឆក់​ខ្សែ​ករ​មាស​មួយ​ខ្សែ​របស់​ជន​រង​គ្រោះ​មិន​បាន និង​បាន​តែ​មួក​មួយ​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​៤៥​ដុល្លារ​នោះ ហើយ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ៖ ភ្លាម​នោះ បុរស​ជន​រង​គ្រោះ ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ស្រែ​កថា <<​ចោរ​ៗ>> ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង លុះ​មក​ដល់​មុខ​ផ្សា​របឹង​កេងកង ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្នាក់ ជិះ​ម៉ូតូ​បុក​បណ្តាល​ឱ្យ​ម៉ូតូ​របស់​ពួក​គេ​ដួល ហើយ​រត់ឡើង​លើដំបូល​ផ្សា​របឹង​កេងកង ក្នុង​បំណង​រត់គេច​ខ្លួន​នោះ ក៏​ត្រូវ​បាន​ក្រុម​សន្តិសុខ​ផ្សារ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ឡើង​ចាប់​បាន​ទាំង​ពីរ​នាក់​ប្រគល់​ឱ្យ​កម្លាំង​មាន​សម្ថ​កិច្ច​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ យុវជន​ជា​ជនសង្ស័យ​ចោរឆក់​ទាំង​ពីរ​នាក់ រូ​ម​ទាំង​ម៉ូតូ​ម៉ាក MSX មួយ​គ្រឿង ជិះ​ធ្វើ​សកម្មភាព ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕