ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ផ្ការំដួលនិង​ល្ខោនស្បែក​ធំ​របស់​ខ្មែរ​​ ស្ថិត​​ក្នុង​​ព្រឹត្តិការណ៍​​នៅ​​ម៉ា​ឡេ​ស៊ី

6 ឆ្នាំ មុន

​ម៉ា​ឡេ​ស៊ី​ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ សីហា មានការ​រៀបចំ​ព្រឹត្តិការណ៍​

​ម៉ា​ឡេ​ស៊ី​ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ សីហា មានការ​រៀបចំ​ព្រឹត្តិការណ៍ Asian Fashion Week យ៉ាង​អ​ធិក​អធម ​នៅ​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ដោយ​មាន​ប្រទេស​ចំនួន​១០​នៅ​អាស៊ាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​ ។

សម្លៀក​បំពាក់​ដែល​មាន​លក្ខណៈ​ពាក់ព័ន្ធ​នឹង​ប្រពៃណី​តំបន់ និង​ជាតិ​សាសន៍​នីមួយ​ៗ​ប្រចាំ​ប្រទេស​រៀងៗខ្លួន ​ត្រូវ​បាន​យក​មក​បង្អួត​យ៉ាង​គួរ​ឱ្យ​​ចាប់អារម្មណ៍​ នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ ​។ បេក្ខភាព​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ​ត្រូវ​គេ​ឃើញ​យក​អត្ត​សញ្ញាណ​របស់​ជាតិ ​គឺ​ផ្ការំដួល និង​ល្ខោនស្បែក​ធំ យក​មក​កែ​ច្នៃ​ជា​សំលៀក​បំពាក់​យ៉ាង​រស់​រវើក​បង្ហាញ​នៅ​លើ​វេទិកា​ ។

នៅក្នុងព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ពេញ​ថា  Runway Ready Designer Search 2017 និង Asian Fashion Week នេះ​រៀបចំ​ឡើង​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ សីហា នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ា​លេ​ស៊ី​ ។ អ្នក​ច្នៃ​ម៉ូ​ដ​ជា​យុវជន​ទាំង​១០​ប្រទេស ​នៅ​ក្នុង​អាស៊ាន បូក​រួម​ទាំង​កម្ពុជា​សុទ្ធតែ​បាន​បង្ហាញ​ស្នាដៃ​គួរ​ឱ្យ​​សរសើរ​នៅ​ក្នុង​ព្រឹត្តិ​កាណ៍​នេះ ខណៈ​ដែល​ម៉ូ​ដែល​ល្បី​ៗ​មក​ពី​ច្រើន​ប្រទេស​ក៏​ត្រូវ​គេ​រៀបចំ​អោយ​ស្លៀក​សំលៀក​បំពាក់​ដែល​ច្នៃ​ដោយ​ម្ចាស់​ជ័យ​លា​ភី​តំណាង​មក​ពី​ប្រទេស​ទាំង​១០​នោះយ៉ាង​អ​ធឹ​ក​អធម​ ។

លោក លា​ច សា​វុ​ធ​ប៉េង​ហ៊ុយ និស្សិត​ផ្នែក​ឌី​ហ្សា​ញ​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង ដែល​បាន​កែ​ច្នៃ​សំលៀក​បំពាក់​ដោយ​រំលេច​ពី​ល្ខោនស្បែក​ធំបាន​អះអាង​ថា​ លោក​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​លើ​ឆាក​អន្តរជាតិ​ពី​ការ​ប្រកួត​មួយ​នេះ ទើប​លោក​យល់​ថា​មិន​បាន​ជ័យ​លា​ភី​ក៍​ជា​មោទនភាព​ ។ មិន​ខុស​គ្នា​ដែរ​​ លោកគង់ សុធា ម្ចាស់​សំលៀក​​បំពាក់​ដែល​បាន​រំលេច​ផ្ការំដួល​នៅ​លើ​វេទិកា​បាន​បង្ហាញ​អារម្មណ៍​រីករាយ​បែប​នេះ​ផង​ដែរ បើ​ទោះ​លោក​មិន​បាន​ជ័យ​លា​ភី និង​បាន​ចំណាយ​ដល់​ជិត​៥០០​ដុល្លារ​ ជា​ប្រាក់​ផ្ទាល់ខ្លួន​យក​មក​ច្នៃ ​៕