ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ… ​អត់​ដឹង​ថាអ្នក​ម្តាយ​​ស្លា.ប់​នោះ​​ទេ

6 ឆ្នាំ មុន

គ្មានអ្នកដឹងឡើយ សូម្បីតែកូន​ស្រី​បង្កើត និង​អ្នកស្រុក

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​បានកូន​ស្រី​បង្កើត និង​អ្នកស្រុក​ប្រទះ​ឃើញ​សាកសព​ស្លាប់​អង្គុយ​ផ្អែក​គុម្ព​ប្ញ​ស្សី កាលពី​វេលា​ម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ សីហា ក្រោយ​ដើរ​ចេញពីផ្ទះ​មក​ជីក​ទំពាំង​ប្ញ​ស្សី​អែម​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​ចាស់​ខាងកើត​ផ្ទះ​ចម្ងាយ​ជាង​៣០០​ម៉ែត្រ តែ​ដោយ​កូន​ពុំ​បានដឹង​ថា ម្តា​យមក​ជីក​ទំពាំង នៅ​ពេល​បាត់​ម្តាយ​មួយ​ថ្ងៃ​រហូត​ល្ងាច រហូត​ដល់​យប់​មិន​ឃើញ​ម្តា​យមក​ផ្ទះ ក៏​ងឿងឆ្ងល់​ទូរ​សព្ទ័​ទៅ​សួរ​បងប្អូន​ក៏​គ្មាន​ដំណឹង ។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ ប្រាក់ ណាត អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ។

ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ក្រុម​គ្រួ​សារបាន​ទៅ​ប្តឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ឱ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ផង​ដែរ ។ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល ក៏​តែ​ស្រាប់​ប្រទះ​អង្គុយ​ផ្អែក​និង​គុម្ព​ឬ​ស្សី មាន​សត្វ​អ​ង្រ​ង​រោម​លើ​ដងខ្លួន​ពេញ​ទៅ​ហើយ​។ ហើយ​នៅ​ក្បែរ​សាកសព​មាន​ទំពាំង​៤​ដើម​ទៀត​ផង ។

សមត្ថកិច្ច​ជំនាញ​បាន​ទៅ​ពិនិត្យ​ថា នៅ​លើ​ខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ ពិតជា​ស្លាប់​ដោយ​ខ្យល់​.​គ ព្រោះ​ពេល​កំពុង​ជីក​ទំពាំង​អាច​ឈាម​ឡើង ហើយ​ងងឹតមុខ​គ្មាន​អ្នក​ណា​ដឹង ទើប​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។