ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែលមានជាតិទឹកស៊ុបច្រើនពេកហើយ បានជាកាចយ៉ាងនេះ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្តសឿង​ម្នាក់​ជា​បុគ្គលិក​ហាង​ស៊ុប មាន​មាន ចូល​ទៅ​វាយ​បុគ្គលិក​ហាង​ស៊ុប ឡុ​កឡុក​២ ដែល​ស្ថិត​នៅ​ទល់មុខ​គ្នា

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្តសឿង​ម្នាក់​ជា​បុគ្គលិក​ហាង​ស៊ុប មាន​មាន ចូល​ទៅ​វាយ​បុគ្គលិក​ហាង​ស៊ុប ឡុ​កឡុក​២ ដែល​ស្ថិត​នៅ​ទល់មុខ​គ្នា ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ត្រូវ​ជន​ដៃដល់​ដេញ​កាប់ ធ្វើ​ឲ្យ​សមត្ថកិច្ច​រត់​ចោល​ម៉ូតូ ហេតុការណ៍​នេះ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​១២២​កែង​ផ្លូវ​២២៥ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។ ជន​បង្ក​មានឈ្មោះ ឃឹម ឈុ​ន​ហួរ អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង មាន​មាន ស្នាក់​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ ហាង​ទាំង​២​មាន​ទីតាំង​ទល់មុខ​គ្នា ខណៈ​ពេល​កំពុង​តែ​រៀបចំ​បិទ​ហាង បុគ្គលិក​ហាង​ស៊ុប ឡុ​កឡុក​២ ខ្លះ​អង្គុយ​លាងចាន ខ្លះ​ទៀត​រៀបចំ​តុ​កៅអី ស្រាប់តែ​ជន​បង្ក​ខាងលើ មិនដឹង​ថា​មាន​គំនុំ​ពី​កាលណា​មក​នោះ​ទេ បាន​ដើរ​កាន់​កាំបិត​បុ័ងតោ​សំដៅ​ទៅ​ធាក់​បុគ្គលិក​ហាង ឡុ​កឡុក​២ ចំនួន​២​នាក់ កំពុង​អង្គុយ​កើប​សំរាម បណ្តាល​ឲ្យ​ដួល​ដាច់​ផ្ងារ រួច​ជន​បង្ក​បាន​ដើរទៅ​ក្នុង​ហាង កាប់​តុ និង​ចានជ័រ ខូចខាត​មួយ​ចំនួន និង​ស្រែក​ឡូឡា​ផ្អើល​គេ​ផ្អើល​ឯង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ៖ បន្ទាប់​មក​ក៏​ឃើញ​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​ពីរ​នាក់ ចុះ​មក​ជួយ​អន្តរាគមន៍ បែរជា​ត្រូវ​ជន​បង្ក​យក​កាំបិត​ដេញ​កាប់​កម្លាំង​សមត្ថកិច្ច បណ្តាល​ឲ្យ​សមត្ថកិច្ច​រត់​ចោល​ម៉ូតូ ហើយ​ថែម​ទាំង​ជេរ​សមត្ថកិច្ច​ថា << ជា​ប៉ូ​លី​ស​យួន បម្រើ​តែ​ពួក​យួន >> ។ ភ្លាម​នោះ​សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​កម្លាំង​មក​បន្ថែម​ជួយ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ។

បច្ចុប្បន្ន​ជន​បង្ក រួម​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕