ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណា​ទៅដឹង… គ្រាន់តែនាង​​​ប្រើពាក្យ​ប៉ុន្មានម៉ាត់នេះ បា.ញ់​​ស្លា.ប់​ក្នុង​ថ្លុក​​ឈាម

6 ឆ្នាំ មុន

ក្រោយ​ចេញពី​ក្លិប​កម្សាន្ត​កំពុង​ឈរ​ទិញ​ភេសជ្ជៈ​បាន​និយាយ​ដាក់​ទៅ​ខ្មាន់​កាំភ្លើង​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា

រាជធានី​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់ ក្រោយ​ចេញពី​ក្លិប​កម្សាន្ត​កំពុង​ឈរ​ទិញ​ភេសជ្ជៈ​បាន​និយាយ​ដាក់​ទៅ​ខ្មាន់​កាំភ្លើង​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា «​ទិញ​ខាង​នេះ ហេតុ​អី​សម្លឹងមុខ​ខាង​ណោះ​ទៅ​វិញ​» ស្រាប់តែ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​៣​គ្រាប់​ស្លាប់​នៅ​កន្លែង ហើយ​ជន​ដៃដល់​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ សីហា ស្ថិត​នៅ​មុខ​តូប​លក់​ចាប់ហួយ​យីហោ «​រក្សាអា​ហ្វុ​ង​» តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ស៊ី​ម អាយុ​ជាង​៣០​ឆ្នាំ ធ្វើការ​នៅ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ម្តុំ​ផ្សារ​បាំង​ស​ង្កី ស្រុក​ប​សេ​ធ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​មិត្ត​ភ័​ក្ត​ជន​រង​គ្រោះ​ថា ពួក​គាត់​មាន​គ្នា​៥​នាក់​ប្រុស​ពី​នាក់ ស្រី​បី​នាក់ បាន​ចេញពី​ក្លិប​មី​ត​ណាយ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​CPX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-4806 ជិះ​គ្នា​៣​នាក់ ជន​រង​គ្រោះ​និង​មិត្តភក្តិ​ស្រី​ប្រុស​២​នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់​ស្រី​១ ប្រុស​១ ។ ខណៈ​ពេល​ចេញពី​ក្លិប​ស្រាប់តែ​ម៉ូតូ MSX ខូច​អត់​ឆេះ បាន​បណ្តើរ​ទៅ​រក​ជាង​ជួសជុល ។

លុះ​មក​ដល់​ចំណុច​កើតហេតុ មាន​ជាង​ជួសជុល​ម៉ូតូ​បាន​ទុក​ម៉ូតូ​ជួសជុល ហើយ​ជន​រង​គ្រោះ​បាន​មក​ឈរ​ទិញ​អី​ផឹក​នៅ​កន្លែង​ជួសជុល​ម៉ូតូ​នោះ ដោយ​គាស់​ដាក់​ថង់​មិន​ទាន់​បាន​ហូប​ផង ស្រាប់តែ​បាន​ជន​ដៃ​មាន​គ្នា​៤​នាក់ ប្រុស​ទាំងអស់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​១​គ្រឿង ស្កុ​ក​ពី​ពណ៌​ស​មួយ​គ្រឿង បាន​ជិះ​មក​ឈប់​ម៉ូតូ​នៅ​មុខ​តូប​លក់ដូរ​នៅ​ក្បែរ​តូប​ជន​រង​គ្រោះ​នោះ ហើយ​ជន​ដៃដល់​ម្នាក់ បាន​ចុះ​ទៅ​ទិញ​ស្ទី​ង​មួយ​ដប ប៉ុន្តែ​ពេល​ដែល​ជន​ដៃដល់​ឈរ​ទិញ​នៅ​ក្បែរ​ជន​រង​គ្រោះ​បាន​សម្លឹង​មើលទៅ​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​បាន​និយាយ​ថា ឈប់​ម៉ូតូ​ទិញ​នៅ​ខាង​នោះ​មើល​មក​ខាង​នេះ​ធ្វើ​អី ស្រាប់តែ​ជន​ដៃដល់​មិន​បាន​តបត​វិញ​ទេ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​៣​គ្រាប់ បណ្ដាល​ដួល​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​សម្តី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឃើញ​ជន​ដៃដល់​មួយ​ក្រុម​ខាងលើ​នេះ បាន​បាញ់បោះ​សេរី​តាម​ផ្លូវ​នៅ​ខាងលិច​កន្លែង​កើតហេតុ​ចំនួន​២​គ្រាប់​ម្តង​រួច​មក​ហើយ ​។