ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធដើម​ចាក់​ប្រពន្ធចុង​ធ្លាយ​មាត់ ដោយសារ​តែ​ប្តី​មិន​ឲ្យ​លុយ​ចិញ្ចឹម​កូន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធដើម​ខឹង ប្តី​មិន​ព្រម​ផ្តល់​អាហារកិច្ច​ចិញ្ចឹម​កូន បាន​ពរ​កូន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ដល់​ផ្ទះ​ប្រពន្ធចុង បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធដើម​ខឹង ប្តី​មិន​ព្រម​ផ្តល់​អាហារកិច្ច​ចិញ្ចឹម​កូន បាន​ពរ​កូន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ដល់​ផ្ទះ​ប្រពន្ធចុង បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​វាយតប់​គ្នា រង​របួស​រយះ​មាត់​ប្រពន្ធចុង ចំណែក​ប្រពន្ធដើម​ហើម​មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​០៧​និង​៣៥​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ជា​ប្រពន្ធចុង និង​ជា​ជន​រង​របួស​មានឈ្មោះ គ្រិ​ប ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អូ​ជ្រក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ប្រពន្ធដើម​ជា​ជន​បង្ក​មានឈ្មោះ ទូច នឿ​ន អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៣៩EO ផ្លូវ​លេខ​១៥០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក មានកូន​ចំនួន​៤​នាក់ ស្រី​១​ម្នាក់ និង​ប្រុស​៣​នាក់ ។ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ ហ៊ុយ ចាន់​ឌី អាយុ​៤១​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បើករថយន្ត​ដឹក​ដី មានស្រុក​កំណើត​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​ពី​ជា​ប្រពន្ធដើម បាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​រៀបរាប់​ប្រាប់​ថា ៖ រូប​គាត់ និង​ប្តី​បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​រយៈពេល​២១​ឆ្នាំ​មក​ហើយ បង្កើត​បានកូន​៤​នាក់ កូនប្រុស​៣​នាក់ និង​កូនស្រី​អាយុ​៩​ខែ​ប៉ុណ្ណោះ ។ ការ​រស់នៅ​ជាមួយ​បុរស​ជា​ប្តី ពុំដែល​ផ្តល់​សេចក្តីសុខ​ទេ នៅ​ពេល​ខឹង​ម្តង​ៗ ប្តី​តែងតែ​វាយ​ចានឆ្នាំង​បោកប្រាស់​របស់របរ​នៅ​ក្នុងផ្ទះ​បែកបាក់​ស្ទើរ​គ្មាន​សល់ ។ នៅ​ចុងឆ្នាំ​២០១៦ ប្តី​របស់​គាត់​បាន​លួច​ទៅ​មាន​ស្រី​ថ្មី ហើយ​បាន​លែងលះ​ជាមួយ​គាត់​ត្រឹម​សង្កាត់ ទៅ​យកប្រពន្ធ​ចុង​ម្នាក់​ទៀត​ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ហើយ​សន្យា​ថា​នឹង​ជួយ​ចិញ្ចឹម​កូន​ក្នុង​មួយ​ខែ​៣០០​ដុល្លារ ប៉ុន្តែ​ចាប់តាំងពី​បាន​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធចុង​មក មិន​ដែល​ផ្តល់​ប្រាក់​កាក់​តាម​ការ​សន្យា​ទេ គឺ​បាន​ត្រឹមតែ​ឲ្យ​កូន​ម្តង​ពីរ​ទៅ​បី​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ។ ដោយសារ​តែ​អត់​មាន​ប្រាក់​សម្រាប់​ចិញ្ចឹម​កូន​តូច​ៗ​នោះ រូប​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្តី​សួរនាំ​រឿង​លុយកាក់ ស្រាប់តែ​ប្តី​ហុច​ទូរស័ព្ទ​ឲ្យ​ប្រពន្ធចុង​និយាយ​ជាមួយ ហើយ​ជេរ​ប្រមាថ​គាត់​ទៀត ធ្វើ​ឲ្យ​គាត់​ឈឺចិត្ត​ពេក បាន​ពរ​កូន និង​យក​កូនប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ ទៅ​ជាមួយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ ទៅ​ដល់​ផ្ទះ​ប្រពន្ធចុង ដើម្បី​សួរនាំ​ឲ្យ​បាន​ច្បាស់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ៖ ពេល​គាត់​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ដល់​ផ្ទះ​ប្រពន្ធចុង បាន​ជួប​ប្តី​និយាយ​គ្នា​ខឹង​ពេក គាត់​បាន​ទះកំផ្លៀង​បុរស​ជា​ប្តី​២​ដៃ ទាំង​ដៃ​នៅ​ពរ​កូនស្រី​ជាប់ ស្រាប់តែ​ប្រពន្ធចុង​ស្ទុះ​មក​ឈ្លោះ ប្រកែក​ជាមួយនឹង​បាន​ប្រវាយប្រតប់​គ្នា​ធ្វើ​ឲ្យ​គាត់​យក​កូនកាំបិត​វាសដៃ​ត្រូវ​ចំ​មាត់​ប្រពន្ធចុង ចំណែក​រូប​គាត់​ត្រូវ​ប្រពន្ធចុង​វាយ​ហើម​មុខ​ដែរ តែ​បុរស​ជា​ប្តី​មិន​បាន​ជួយ​អន្តរាគមន៍ ។

តាម​សម្ដី​នារី​រង​គ្រោះជា​ប្រពន្ធចុង បាន​អះអាង​ថា ៖ គាត់​បាន​ស្គាល់​បុរស​ជា​ប្តី​ក្រោយ​នេះ តាម​រយះ​មិត្តភក្តិ​ណែនាំ​ឲ្យ​ស្គាល់គ្នា​តាំងពី​ខែធ្នូ ឆ្នាំ​២០១៦ មក​ម្ល៉េះ បន្ទាប់​មក​គាត់​បាន​ចាប់ដៃ​គ្នា​រកស៊ី និង​រស់នៅ​ជាមួយ​គ្នា​មិន​ទាន់​បាន​រៀប​ការ​ទេ ពួក​គាត់​នឹង​រៀប​ការ​នៅ​ពេល​ខាង​មុខ​នេះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ បាន​ហៅ​នារី​រង​គ្រោះជា​ប្រពន្ធចុង ប្រពន្ធដើម និង​បុរស​ជា​ប្តី ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដោយ​មុន​ដំបូង​ខាង​ជន​រង​គ្រោះ​ចង់​ដាក់​ពាក្យបណ្តឹង តែ​មានការ​សម្របសម្រួល​គ្នា ទើប​មិន​បាន​ប្តឹងផ្ដល់​ទេ គ្រាន់តែ​ឲ្យ​សមត្ថកិច្ច​អប់រំ​ណែនាំ​ឲ្យ​ឈប់​មក​រករឿង​គាត់​ទៀត និង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​១​លាន​រៀល ប្រពន្ធដើម​យល់ព្រម​សង​សំណង​១​លាន​រៀល តែ​កាត់​យក​ប្រាក់ខែ​របស់​ប្តី ដែល​ត្រូវ​ចិញ្ចឹម​កូន ។

ទោះបីជា​យ៉ាងណា ស្ត្រី​ជា​ប្រពន្ធដើម​ទទូច​ទាមទារ​សុំ​ឲ្យ​បុរស​ជា​ប្តី​ជួយ​ផ្តល់​ប្រាក់​ចិញ្ចឹម​កូន​ផង ៕