សាហា.វខ្លាំងណាស់មួយករណីនេះ
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់បណ្តាលឲ្យបុរស២នាក់រងរបួសបាក់ភ្លៅ
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់បណ្តាលឲ្យបុរស២នាក់រងរបួសបាក់ភ្លៅ
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់បណ្តាលឲ្យបុរស២នាក់រងរបួសបាក់ភ្លៅ បែកចង្កា និងដាច់អណ្តាត ឈាមស្រោចដីសន្លប់នៅនឹងកន្លែងគួរឲ្យរន្ធត់ មូលហេតុរថយន្តបង្កបើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតក៏រេចង្កូតមកខាងឆ្វេងទៅបុករ៉ឺម៉កម៉ូតូចំពីមុខពេញទំហឹងលាន់ដូចរន្ទះ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូរ៉ឺម៉កដឹកសម្ភារសំណង់ជិះគ្នា២នាក់បើកបរពីទិសខាងកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AH-៨២៨២ បើកបរពីទិសខាងលិចមកកើតបញ្ច្រាសទិសគ្នាបើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតក៏រេចង្កូតទៅឆ្វេងជ្រុលទៅម៉ូតូរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យម៉ូតូរ៉ឺម៉ក និងអ្នកបើកបរអ្នករួមដំណើរប៉ើងទៅជាមួយរ៉ឺម៉កសង្កត់បាក់ភ្លៅទាំងពីរនាក់ បែកចង្កា ដាច់អណ្តាតសន្លប់នៅនឹងកន្លែងតែម្តង ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ ប៊ិន សុភន់ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកបើករ៉ឺម៉ក របួសបាក់ភ្លៅស្តាំ បែកចង្កា និងដាច់អណ្តាត សន្លប់នៅនឹងកន្លែង ។ រីឯអ្នករួមដំណើរឈ្មោះ ទេព សាបឿន ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសបាក់ភ្លៅ និងបោកក្បាលពក រលាត់ដងខ្លួនសន្លប់នៅនឹងកន្លែង អ្នកទាំងពីរមានទីលំនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង បានមកទិញសម្ភារសំណង់ដឹកទៅឱ្យអង្គការនៅភូមិក្រាំងលាវ ឃុំគ្រួស ស្រុកស្វាយជ្រំ ក៏ជួបគ្រោះថ្នាក់តែម្តង ។ ក្រោយមកក្រុមគ្រួសារហៅរថយន្តសាមុយដឹកជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។ ចំណែករថយន្តខូចខ្ទេចខាងមុខ ជ្រុះកាង រីឯម៉ូតូ និងរ៉ឺម៉កខូចទាំងស្រុងសមត្ថកិច្ចបានយករថយន្ត និងម៉ូតូរ៉ឺម៉កទៅរក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ