ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ពីក្រោយ​ស្លា.ប់​មួយ​រំពេច

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​0៥​នឹង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៥៣៥-៥៣៤ ស្ថិត​នៅ​ក្នុងភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

លោក ពុត សា​វី អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា ៖ មាន​ម៉ូតូ​១​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់ ចេញពី​ផ្លូវលំ​ទិស​ខាងជើង​មក​ចូល​ផ្លូវជាតិ​ទៅ​ខាងលិច​វិញ មិន​បាន​ប្រុង​ប្រយ័ត្ន ស្រប​ពេល​រថយន្ត​១​គ្រឿង​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្របគ្នា ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

លោក​អធិការរង​បាន​បន្ត​ថា ៖ ជន​រង​គ្រោះ​មានឈ្មោះ ឃួ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូន​មុំ (​ស្លាប់​) ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខៀវ អត់​ស្លាក​លេខ ។

រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ រតនគិរី ២B-១៩៦៩ អ្នកបើកបរ​មានឈ្មោះ នូ សុខុម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​ធ្វើការ​រដ្ឋាករទឹក នៅ​ខេត្តរតនគិរី ។

ក្រោយ​ពី​កើតហេតុ នគរបាល​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ និង​វាស់វែង​យក​វត្ថុ​តាង​ទាំង​ពីរ ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​កូន​មុំ ដើម្បី​ដោះស្រាយ​ជា​ក្រោយ ចំណែក​សាកសព សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕