ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឃ្លាន​ប្រាប់​អ្នក​ពី​បញ្ហា​សុខភាព​អ្វីខ្លះ ?

6 ឆ្នាំ មុន

យើង​ទាំងអស់​សុទ្ធតែ​ធ្លាប់​ជួបនឹង​បញ្ហា​ឃ្លាន​អាហារ ភ្លាម​ៗ​ដោយ​មិនដឹង​មូលហេតុ ។ វា​អាច​ពិបាក​បន្តិច​ក្នុង​ការ​សម្រេចចិត្ត​ថា

យើង​ទាំងអស់​សុទ្ធតែ​ធ្លាប់​ជួបនឹង​បញ្ហា​ឃ្លាន​អាហារ ភ្លាម​ៗ​ដោយ​មិនដឹង​មូលហេតុ ។ វា​អាច​ពិបាក​បន្តិច​ក្នុង​ការ​សម្រេចចិត្ត​ថា ​អ្នក​ឃ្លាន​អ្វី​ដែល​ផ្អែម ប្រៃ មាន​ជាតិ​ក្រេ​ម របស់​បំពង ឬ​ចៀន ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ ហេតុ​អ្វី​បានជា​បញ្ហា​ឃ្លាន​នេះ​កើតឡើង ភ្លាម​ៗ​ដោយ​មិនដឹង​មូលហេតុ ។ ជា​ញឹកញាប់​នៅ​ពេល​ដែល​យើង​ឃ្លាន​របស់​ដែល​មិនល្អ​ចំពោះ​សុខភាព វា​មាន​ន័យ​ថា​យើង​កំពុង​បាត់​អ្វីមួយ​ពី​របប​អាហារ​របស់​យើង ។

លើស​ពី​នេះ វា​ក៏​អាច​បង្ហាញ​ថា ​អ្នក​ប្រហែលជា​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​កំពុង​ញាំញី​រាង​កាយ​របស់​អ្នក ។

នៅ​ក្នុង​អត្ថបទ​ខាងក្រោម​នេះ យើង​បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន​ដែល​ភាព​ឃ្លាន​របស់​អ្នក​កំពុង​តែ​ប្រាប់​អ្នក ។ ដូច្នេះ​ប្រសិនបើ​អ្នក​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​អ្នក​តែងតែ​ឃ្លាន​ដោយ​មិនដឹង​មូលហេតុ សូម​អាន​បន្ត ។

១-​អ្នក​ប្រហែលជា​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង
ការ​ឃ្លាន​អាហារ​ជាក់លាក់​មួយ​ចំនួន​គឺជា​ដំណាក់កាល​ដំបូង​នៃ​ការ​ឈឺក្បាល​ប្រកាំង ។ ការ​ឃ្លាន​សូកូឡា​ខ្មៅ​គឺជា​រឿង​ធម្មតា​ក្នុងអំឡុងពេល​នៃ​កា​រវិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺ​នេះ ។

២-​អ្នក​ប្រឈម​មុខ​ជំងឺ​ទឹកនោមផ្អែម ឬ​មាន​ជំងឺ​ទឹកនោមផ្អែម
ប្រសិនបើ​អ្នក​ស្រេកទឹក​ខ្លាំង អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ។ រាង​កាយ​របស់​អ្នក​ព្យាយាម​បញ្ចេញ​ជាតិ​ស្ករ​ដែល​មាន​បរិមាណ​លើសលុប​ទៅ​តាម​ទឹកនោម​របស់​អ្នក ដែល​មាន​ន័យ​ថា​អ្នក​នឹង​ញោម​ញឹកញាប់ ហើយ​វា​អាច​បណ្តាល​ឱ្យ​រាង​កាយ​របស់​អ្នក​ខ្វះ​ជាតិ​ទឹក ។

៣-​អ្នកមាន​បញ្ហា​ខ្វះ​ជាតិ​ដែក
ប្រសិនបើ​អ្នក​ឃ្លាន​ដុំ​ទឹកកក វា​គឺជា​សញ្ញា​បង្ហាញ​ថា​អ្នក​ប្រហែលជា​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​ដោយសារ​ជំងឺ​ស្លេកស្លាំង ។

៤-​អ្នកមាន​បញ្ហា​ខ្វះ​ជាតិ​ទឹក
ប្រសិនបើ​អ្នក​ឃ្លាន​ដំឡូងបារាំង​បំពង​ខ្លាំង អ្នក​ប្រហែលជា​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ។ នៅ​ពេល​ដែល​សារធាតុ​រាវ និង​អេឡិចត្រូលីត​មិន​មាន​តុល្យភាព អ្នក​នឹង​មានការ​ឆ្លើយ​តប​ផ្ទៃក្នុង​ដោយ​ឃ្លាន​អាហារ ឬ​រសជាតិ​ជាក់លាក់​ណាមួយ ។

៥-​អ្នក​គេង​មិន​គ្រប់គ្រាន់
ការ​គេង​មិន​គ្រប់គ្រាន់​អាច​ជំរុញ​ឲ្យ​រាង​កាយ​របស់​អ្នក​ឃ្លាន​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​។ ការ​ខ្វះខាត​នៃ​ការ​គេង​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​ក្នុង​ការ​ជ្រើសរើស​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ហើយ​អ្នក​នឹង​ចង់​បរិភោគ​តែ​អាហារ​ណា​ដែល​មាន​ផល​អាក្រក់​ចំពោះរាង​កាយ ៕