ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់​9​ជាន់​ស្រស់​ត្រកាល​លាក់ខ្លួន​ក្នុង​ព្រៃ

6 ឆ្នាំ មុន

រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់​ជា​តំបន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត ។ តំបន់​នោះ​ស្ថិត​នៅ​ក្នុងភូមិ​…

ខេត្តកំពត ៖ រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់​ជា​តំបន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត ។ តំបន់​នោះ​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។

បើ​ធ្វើ​ដំណើរ​ពី​ក្រុង​កំពត​ទៅ​អន្លង់​ក្មេង​លេង​និង​ទឹកធ្លាក់​៩​ជាន់ មាន​ចម្ងាយ​ផ្លូវ​ជាង​១០០​គីឡូម៉ែត្រ ។ រមណីយដ្ឋាន​នៅ​ប៉ែក​ខាងជើង​ក្រុង​កំពត​នោះ​គ្រប់គ្រង​ដោយ​លោកស្រី​ហាង គ​ន្ធី ។

លោក​ម៉ៃ កុសល អាយុ​៤៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​៣​ដឹក​ជញ្ជូន​ភ្ញៀវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់ មាន​យូរហើយ​មក ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ណា​ច្នៃប្រឌិត ​ទើបតែ​ពេល​សម្តេច​តេ​ជោ​ហ៊ុន​សែន បង្កើត​មណ្ឌល​យោធិន​ពិការ​៣១៧ ទើប​អ្នក​ផ្សេង​ទៅ​ក្នុង​ព្រៃ​រក​ឃើញ​ទឹកធ្លាក់​៩​ជាន់​នេះ​។ រដូវប្រាំង​មិនសូវ​មានទឹក​ងូត​លេង​ទេ តែបើ​រដូវវស្សា​ទឹកធ្លាក់​មក​ពីលើ​សំឡេង​ដូច​ទឹកភ្លៀង​ពីលើ​មេឃ​» ។

យុវជន​សុខ ណា​ន អាយុ​២៣​ឆ្នាំ ជា​អ្នកបម្រើ​ភ្ញៀវ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់​ឱ្យ​ដឹង​ថា មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជា​ហូរហែ​ព្រោះ​ចង់​ស្គាល់​ចង់​ឃើញ​ទឹកធ្លាក់​៩​ជាន់ ។

អ្នកគ្រប់គ្រង​នៅ​ទីនោះ​កំពុង​រៀបចំ​ធ្វើ​ផ្លូវ​ឱ្យ​កាន់តែ​ល្អ​ថែម​ទៀត​ទៅ​កាន់​ផ្ទះ​កូនក្រមុំ​ជនជាតិ និង​ផ្ទះ​កូនកំលោះ​ជនជាតិ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ ៕