ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​របួស​2​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ចេញពី​ផឹកស៊ី​វិញ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​នៅ​ផ្លូវបំបែក​ជា​បួន​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ចេញពី​ផឹកស៊ី​វិញ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​នៅ​ផ្លូវបំបែក​ជា​បួន​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស កែង​នឹង​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣១០​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​ស្រាប់តែ​មាន​បុរស​២​នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១AQ-៣២២០ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន និង​ស្រវឹង​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញ​រថយន្ត​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល សន្លប់​ស្តូកស្តឹង ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រង​របួស រលា​ត់ដៃរ​លាត់ជើង ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​បាក់​ខ្នង​មុខ និង​បែក​ក្បាំង​ទាំង​សងខាង ។ ដោយឡែក​ខាង​រថយន្ត​វិញ ឃើញ​ហេតុការណ៍​ដូចនេះ បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ឱ្យមក​ដឹក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ៕