ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​សុខ ទូច ​៖ រឿង​ព្រំដែន មិនមែន​សិប្បនិមិត្ត​ដូច​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ លោក សុខ ទូច ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា នេះ​ថា​

​រាជធានី​ភ្នំពេញ​ ៖ លោក សុខ ទូច ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា នេះ​ថា​ រឿង​ព្រំដែន​កម្ពុជា​ និង​ឡាវ នៅ​ខេត្តស្ទឹងត្រែង មិនមែន​ជា​រឿង​សិប្បនិមិត្ត​ដូច​អ្វី​ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង រួម​ទាំង​ការ​ចោទប្រកាន់​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី​ ផង​ដែរ​។​

ការ​អះអាង​របស់​លោក ​សុខ ទូច ធ្វើ​ឡើង​ក្នុង​ស​ន្និ​​សីទ​​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា ស្តី​ពី​តំបន់ អូរ​តា​ង៉ាវ អូរ​អាឡៃ និង​ចំណុចប្រសព្វ​រវាង​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ​ឡាវ បន្ទាប់​ពី​លោក​ចុះ​ស្រាវជ្រាវ​អស់​មួ​យស​ប្តា​ហ៍​កន្លង​មក ជា​ពិសេស​ជា​ការ​ឆ្លើយ​តប​នឹង​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​ថា ការ​ឈ្លានពាន​របស់​ទាហាន​ឡាវ​ក្នុង​ទឹកដី​កម្ពុជា ជា​វិធីសាស្ត្រ​ដើម្បី​ចំណេញ​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ព្រោះ​អ្វី​ដែល​បាន​កើតឡើង​ជាមួយ​ប្រទេស​ឡាវ​ថ្មី​ៗ​នេះ គឺ​ដូច​ទៅ​នឹង​យុទ្ធសាស្ត្រ​ដែល​បាន​ប្រើ​កាលពី​ឆ្នាំ​២០០៨ ពេល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ ដែល​ជួយ​ឲ្យ​បក្ស​កាន់​អំណាច​ឈ្នះ​បាន​ដល់​៩០​អាស​ន្នះ​នា​ពេល​នោះ​។​

ក្នុង​ស​ន្និសី​ទ​នោះ​ដែរ ​លោក​ សុខ​ ទូច ក៏​បាន​និយាយ​ថា លោក​ និង​ក្រុមការងារ​នៅ​រាជបណ្ឌិត្យ​សភា​ស​រសេរ​សៀវភៅ​មួយ​ក្បាល​ទាក់ទង​នឹង​ព្រំ​ដែន​ឡាវ ​និង​កម្ពុជា ក្រោម​​ការ​ដោះស្រាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​សន្តិភាព រឹងប៉ឹង​ និង​ទន់ភ្លន់​។ លោក សុខ ទូច ថា​ លោក​នឹង​ស្នើ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ដូរ​ឈ្មោះ​ទីតាំង​មួយ​ចំនួន​ដែល​ទាហាន​ខ្មែរ​កំពុង​ឈរជើង​៕