ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​តៃកុង​ងោក បើក​កុង​ទ័​រ​នឺ​ចូល​ផ្ទះ​ពលរដ្ឋ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សង្ស័យ​តៃកុង​ងោ​គ​មួយភាំង​បើករថយន្ត​កុង​ទ័​រ​នឺ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់

ខេត្តកណ្តាល ៖ សង្ស័យ​តៃកុង​ងោ​គ​មួយភាំង​បើករថយន្ត​កុង​ទ័​រ​នឺ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់ និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​20២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ទល់មុខ​ផ្សារ​គគីរ ស្ថិត​នៅ​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ទាំង​២​នាក់ ១.​ឈ្មោះ អ៊ុ​ន​.​ស្រី​វិត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ រង​របួសធ្ងន់ និង​ទី​២​ឈ្មោះ សា​រិ​ន សៀង​លេ​ន ហៅ​ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្ដាល រង​របួសធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​រៀង​ៗ​ខ្លួន​។

ចំណែក​រថយន្ត​កុង​ទ័​រ​នឺ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A.1684 បើកបរ​ដោយ​បុរស​ឈ្មោះ ខែ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុង​ទ័​រ​នឺ​បើកបរ​ទិស​ដៅ​ភ្នំពេញ​.​អ្នក​លឿង លុះ​មក​ដល់​ចំណុច​ខាងលើ​ប្រហែលជា​តៃកុង​ងោក​មួយភាំង​ក៏​បាន​រេ​ចង្កូត​ចូល​បុក​រះ​ទៅ​លើ​ផ្ទះ​ចំនួន​៣ បណ្តាល​ឲ្យ​ប្រេះ​ផ្ទះ និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​មាន​ដូច​ជា​ទូរស័ព្ទ ទូ ទូរទស្សន៍ ទូទឹកកក កៅអី ជាដើម និង​របួស​មនុស្ស​ធ្ងន់​២​នាក់​។ ភ្លាម​នោះ​គេ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស្រុក​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​តៃកុង​រថយន្ត​បង្ក និង​វាស់វែង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕