ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​រថយន្ត​បុក​ធ្លាក់​ចូល​ទឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ជើង​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដោយសារ​រថយន្ត​សាំ​យ៉ុ​ង​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ជើង​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដោយសារ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បើក​បុក​នៅ​ក្នុង​ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ត្រង់​ចំណុច​ផ្លូវ​ខ្វែង​បំបែក​ជា​បួន ហើយ​ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​រត់​មិន​រួច​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​ទាំង​រថយន្ត និង​អ្នកបើកបរ រួច​បាន​ប្រគល់​ជូន​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​មិន​ត្រូវ បាន​គេ​ស្គាល់ឈ្មោះ​ឡើយ ជិះ​ម៉ូតូ​ម៉ាក Suzuki Smash Revo ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1I- 4210 ចំណែក​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​លឿង​គ្មាន​ស្លាក​លេខ និង​បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើកបរ​ធ្វើរ​ដំណើរ​តាម​បណ្តោយ​បេតុង​ខាងលើ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ចំណែក​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​ខ្វែង​ដោយសារ​តែ​ការ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​រថយន្ត​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ថ្លុក​បណ្ដាល​ឲ្យ​បុរស​អ្នក​ជិះ​ម៉ូតូ​នោះ​រង​របួស​បាក់ជើង​ស្ដាំ​។

ចំណែក​រថយន្ត​បាន​ព្យាយាម​បើក​រត់​ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​តាម​ចាប់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ រួច​បាន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕