ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ង៉ែត រ​ដ្ឋា និង ផុ​ន ផា​ន់​ណា ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ

6 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​ផុ​ន ផា​ន់​ណា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ បាន​ត្រៀម​កណ្ដាប់ដៃ​រួចរាល់​ដើម្បី​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​ទី​

រា​ជ​ធានី​ភ្នំពេញ ៖ ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​ផុ​ន ផា​ន់​ណា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ បាន​ត្រៀម​កណ្ដាប់ដៃ​រួចរាល់​ដើម្បី​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​ទី​១៨ សីហា ក្នុង​កម្មវិធី​ប្រដាល់ Ganzberg Uber Fighters ។

ង៉ែត រ​ដ្ឋា ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ រ៉ា​ក់​ណា​អេក ប៉​.​ភេ​ត​ណាំ​នឹង ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​បើ​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិនធម្មតា​នោះ​ទេ ពោលគឺ​ធ្លាប់​ប្រកួត​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។

ចំណែក​ង៉ែត រ​ដ្ឋា​វិញ​មាន​ប្រវត្តិ​ប្រកួត​៨៣​ដង ឈ្នះ​៥៩​ដង ចាញ់​២១​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ។ គូ​នេះ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​អាច​ស៊ីសង​គ្នា​បាន ប៉ុន្តែ​ដោយសារ​តែ​ពួក​គេ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​នោះ ទើប​ពិបាក​ប៉ាន់​ស្មានថា អ្នក​ណា​មាន​ថ្វីដៃ​ល្អ​ជាង​អ្នក​ណា​ណាស់ ។

ផុ​ន ផា​ន់​ណា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ម៉ា​ណា​វ​ថង ណេ​ត​ណាំ​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ តាម​ពិត​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​បង្ហាញ​វត្ត​មាននៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ គ្រាន់តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ផុ​ន ផា​ន់​ណា ដែល​ធ្លាប់​ប្រកួត​បាន​៨១​ដង ឈ្នះ​៦៨​ដង ចាញ់​៨​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង ។

រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩៤​ដង ឈ្នះ​៧៦​ដង ចាញ់​១៣​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។ ចាំ​មើល​មើល៍​ផុ​ន ផា​ន់​ណា អាច​យកឈ្នះ​កីឡាករ​ថៃ​រូប​នេះ​បាន​ដោយរបៀប​ណា?

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ ខាំ រស្មី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ ភា​រិ​ន្ទ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ និង​កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិបទីបញ្ជាការ​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករមាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។

ដោយឡែក នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១៩ សីហា ក្នុង​កម្មវិធី​ប្រដាល់ពេល​រសៀល​ដែល​មានឈ្មោះ​ថា កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង​អន្តរជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ចំនួន​២​គូ​ដែរ ។ កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភិត​សា​មុត លាង​ប្រាសិត និង​កីឡាករ ព្រឿ​ងសុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារ​ជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចៅ​ផា​យុ​ត ភិត​តៈវ៉ា​ន់ ។ ដូច្នេះ​សូម​រង់ចាំ
ទស្សនា​ទាំងអស់​គ្នា ថា​តើ​ជើងឯក​ម៉ា​រ៉ា​តុងប្រចាំ​ស​ប្ដា​ហ៍​អម​ដោយ​ទឹកប្រាក់​៤​លាន​រៀលបាន​ទៅ​លើ​កីឡា​រូប​ណា ។​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ផង​ដែរ គឺ​កីឡាករ ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិបគី​សែ​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕