ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាមញ្ញ​បង្រួម​រន្ធ​ញើស​លើ​ផ្ទៃមុខ

6 ឆ្នាំ មុន

បញ្ហា​ស្បែក​ដែល​យើង​ជួប​ប្រទះ​ច្រើន​បំផុត​បន្ទាប់​ពី​ការ​កើត​មុន គឺ​បញ្ហា​រន្ធ​ញើស​ធំ ។ រន្ធ​ញើស​ធំ​អាច​មើលឃើញ​យ៉ាង​ច្បាស់ ហើយ​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​បើ​ទោះបីជា​

បញ្ហា​ស្បែក​ដែល​យើង​ជួប​ប្រទះ​ច្រើន​បំផុត​បន្ទាប់​ពី​ការ​កើត​មុន គឺ​បញ្ហា​រន្ធ​ញើស​ធំ ។ រន្ធ​ញើស​ធំ​អាច​មើលឃើញ​យ៉ាង​ច្បាស់ ហើយ​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​បើ​ទោះបីជា​អ្នក​មិន​មាន​ស្នាម​ជ្រីវជ្រួញ​ក៏​ដោយ ។ ក្រៅពី​នេះ រន្ធ​ញើស​ធំ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ងាយ​នឹង​មាន​មុន និង​បញ្ហា​ស្បែក​ដទៃ​ទៀត ។ អ្នក​អាច​ជ្រើសរើស​វិធី​ព្យាបាល​រន្ធ​ញើស​ធំ​ដោយ​ការ​បាញ់​ឡាស៊ែរ តែ​យើង​មាន​វិធី​សាមញ្ញ​៥​ដើម្បី​ជួយ​ក្នុង​ការ​រឹត​បន្តឹង​ស្បែក​មុខ​របស់​អ្នក និង​បង្រួម​រន្ធ​ញើស​ក្នុង​រយៈពេល​ត្រឹមតែ​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ប្រសិនបើ​ប្រើ​ជា​ប្រចាំ ។

១-​វីតាមីន E
សូម​ចោះ​រន្ធ​លើ​គ្រាប់​ថ្នាំ​វីតាមីន​E មួយ​ចំនួន និង​ច្របាច់​វា​ដាក់​ចូល​ប្រដាប់​ធ្វើ​ទឹកកក​ដុំ​របស់​អ្នក ។ អ្នក​ត្រូវការ​ដុំ​ទឹកកក​វីតាមីន E  មិន​លើស​ពី​៤​នោះ​ទេ ដូច្នេះ​សូម​ចោះ​គ្រាប់​ថ្នាំ​វីតាមីន​E ៣​ទៅ​៤​គ្រាប់​គួរតែ​គ្រប់គ្រាន់ ។ អ្នក​អាច​ប្រើ​ដុំ​ទឹកកក​វីតាមីន​ទាំងនេះ​នៅ​លើ​មុខ​របស់​អ្នក​មុន​ពេល​ចូល​គេង ឬ​មុន​ចេញពីផ្ទះ​របស់​អ្នក ។ ត្រដុស​ដុំ​ទឹកកក​ទាំងនេះ​នៅ​លើ​មុខ​របស់​អ្នក​រយៈពេល​២​ទៅ​៣​នាទី ហើយ​អ្នក​នឹង​សម្គាល់​ឃើញ​ថា​រន្ធ​ញើស​នៅ​លើ​មុខ​របស់​អ្នក​នឹង​ចាប់ផ្តើម​រួញ​តូច​យ៉ាង​លឿន ។

២-​ទឹក​ប៉េងប៉ោះ
ត្រដុស​ចំណិត​ប៉េងប៉ោះ​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​នៅ​តំបន់​ដែល​មាន​រន្ធ​ញើស ធំ​ៗ​ច្រើន​បំផុត​។ សូម​ទុក​ឲ្យ​ទឹក​ប៉េងប៉ោះ​ស្ងួត​ទាំងស្រុង​មុន​ពេល​លាង​សម្អាត​វា​ដោយ​ទឹក​ត្រជាក់ ។ ទឹក​ប៉េងប៉ោះ​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺ​រលោង​បន្ថែម​ពីលើ​ការ​បង្រួម​រន្ធ​ញើស​ធំ ។

៣-​ឆ្ពង់​ដោយ​ប្រើ​ចំហាយ​ទឹក
អ្នក​មិន​ចាំបាច់​ទៅ​សាឡ​ន​ដើម្បី​ថែរក្សា​ស្បែក​មុខ​របស់​អ្នក​នោះ​ទេ ។ សូម​សាកល្បង​ប្រើ​វិធី​ឆ្ពង់​មុខ​ដោយ​ចំហាយ​ទឹក​ដើម្បី​លាង​សំអាត​ស្បែក និង​បង្រួម​រន្ធ​ញើស​រាល់​ស​ប្តា​ហ៍​។ វិធី​នេះ​ក៏​នឹង​ជួយ​ក្នុង​ការ​បំបាត់​បញ្ហា​មុន​ផង​ដែរ ។

៤-​ទឹកដោះគោ
ការ​ជូត​សំឡី​ទឹកដោះគោ​ស្រស់​ត្រជាក់​នៅ​លើ​ផ្ទៃមុខ​ក៏​ជា​វិធី​ដ៏​ល្អ​ដើម្បី​ដោះស្រាយ​បញ្ហា​រន្ធ​ញើស ធំ​ៗ​ផង​ដែរ ។ ទឹកដោះគោ​ត្រជាក់​នឹង​ជួយ​ថែរក្សា​ស្បែក និង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម ហើយ​ធ្វើ​ឱ្យ​រន្ធ​ញើស​ធំ​របស់​អ្នក​មើល​មិនសូវ​ឃើញ ។

៥-​ប្រទាល​កន្ទុយក្រពើ
ចូរ​កាត់​ប្រទាល​កន្ទុយក្រពើ និង​ត្រដុស​វា​នៅ​លើ​មុខ​របស់​អ្នក ។ អ្នក​ក៏​អាច​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មក​បិទ​លើ​មុខ​របស់​អ្នកផង​ដែរ ។ បន្ទាប់​មក​ទុក​វា​នៅ​លើ​មុខ​១៥​នាទី​មុន​ពេល​លាងមុខ​ចេញ ៕