ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល​មុន​សាមញ្ញ​គួរ​ចៀសវាង

6 ឆ្នាំ មុន

អ្នក​ប្រហែលជា​ចង់​សាកល្បង​វិធី​សាមញ្ញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មុន​ពីព្រោះ​វា​គ្មាន​ជាតិ​គីមី និង​មិនសូវ​ប៉ះពាល់​ដល់​ស្បែក​បើ​ប្រៀបធៀប​ទៅ​នឹង​ក្រែ​ម​លាប​មុន ។ ខណៈ​ពេល​ដែល​វិធី​សាមញ្ញ​មួយ

អ្នក​ប្រហែលជា​ចង់​សាកល្បង​វិធី​សាមញ្ញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មុន​ពីព្រោះ​វា​គ្មាន​ជាតិ​គីមី និង​មិនសូវ​ប៉ះពាល់​ដល់​ស្បែក​បើ​ប្រៀបធៀប​ទៅ​នឹង​ក្រែ​ម​លាប​មុន ។ ខណៈ​ពេល​ដែល​វិធី​សាមញ្ញ​មួយ​ចំនួន​អាច​មាន​លទ្ធផល​ល្អ​ដើម្បី​ព្យាបាល​មុន តែ​វិធី​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ស្បែក​កាន់តែ​ធ្ងន់ ។ កុំ​ព្យាយាម​ព្យាបាល​បញ្ហា​មុន​ដោយ​វិធី​ខាងក្រោម ។

១-​ប្រេងដូង
មនុស្ស​មួយ​ចំនួន​ប្រើ​ប្រេងដូង​ដើម្បី​កម្ចាត់​បញ្ហា​មុន​លើ​មុខ ។ ប្រេងដូង​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​លើ​ស្បែក​របស់​អ្នក និង​ធ្វើ​ឱ្យ​មាន​មុន ។ ប្រេង​នេះ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ផលិតផល​ផ្តល់​ជាតិ​សំណើម ។ លើស​ពី​នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​ប្រើ​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក​ដែល​បង្កើត​ឡើង​ដោយសារ​ធាតុទឹក​ដើម្បី​ការពារ​ការ​កើត​មុន ។

២-​អំបិល
ពេល​ខ្លះ​អ្នក​ប្រហែលជា​ប្រើ​អំបិល​ដើម្បី​កម្ចាត់​កោសិកា​ស្បែក ចាស់​ៗ​ដែល​បន្សល់​ដោយសារ​បញ្ហា​មុន វា​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន​ភាព​ឈឺចាប់ ។ អំបិល​មិន​ធ្វើ​ឱ្យ​ស្ទះ​រន្ធ​ញើស​ដោយ​ផ្ទាល់​នោះ​ទេ តែ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត ហើយ​លទ្ធផល​ស្បែក​របស់​អ្នក​នឹង​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជាង​មុន និង​នាំ​ឲ្យ​កើត​មុន ។

៣-​ទឹកខ្មេះ​ផ្លែ​ប៉ោម
ការ​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជា​ទឹក​ជូត​មុខ​មិន​ជួយ​សម្អាត​ស្បែក​របស់​អ្នក​នោះ​ទេ ។ ទឹកខ្មេះ​ផ្លែ​ប៉ោម​ប្រហែលជា​មិន​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​ទេ ប៉ុន្តែ​វា​មិន​អាច​ព្យាបាល​បញ្ហា​មុន​នោះ​ទេ ។

៤-​ថ្នាំដុសធ្មេញ
មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​ការ​ប្រើ​ថ្នាំ ដុសធ្មេញ​អាច​ដោះស្រាយ​បញ្ហា​មុន​បាន ។ ប៉ុន្តែ​ការ​ប្រើ​ថ្នាំដុសធ្មេញ​លាប​លើ​មុន​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ ថ្នាំដុសធ្មេញ​មាន​ជាតិ​ហ្វ្លុ​អូ​រាយ និង​សារធាតុ​គីមី​បង្ក​ការ​រលាក​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​មុន​របស់​អ្នក​កាន់តែ​ធ្ងន់ ។

៥-​គ្រឿង​ស្រវឹង
មនុស្ស​ជា​ច្រើន​ដែល​ស្បែក​សំបូរ​ជាតិ​ខ្លាញ់​ប្រើប្រាស់​អាល់កុល​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ទាំងនោះ​ពីលើ​ស្បែក​មុខ​របស់​ពួក​គេ ។ ខណៈ​ពេល​ដែល​វា​អាច​ជួយ​កម្ចាត់​ជាតិ​ប្រេង​ដែល​មាន​លើ​ផ្ទៃមុខ​ខាងក្រៅ វា​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​ខ្លាំង ព្រមទាំង​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​រលាក ។ វា​ក៏​អាច​នាំ​អោយ​មានការ​រលាក និង​ក្រហម​កាន់តែ​ខ្លាំង ។ ដូច្នេះ​សូមកុំ​ប្រើ​ជាតិ​អាល់កុល​លើ​មុខ​របស់​អ្នក ៕