ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ… ហ្វេ​ស​ប៊ុ​កនាយពាក់មីគេ ​Hack​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាយ​ពាក់ មី បាន​សម្តែង​ការ​ព្រួយបារម្ភ​​យ៉ាង​​ខ្លាំង បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ​

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាយ​ពាក់ មី បាន​សម្តែង​ការ​ព្រួយបារម្ភ​​យ៉ាង​​ខ្លាំង បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ត្រូវ​បាន​ជនអនា​មិក​Hack យក ហើយ​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កមួយ​​នេះ​​បង្ហោះ​រូបភាព​រិះគន់​ មក​លើ​គណបក្សប្រឆាំង​យ៉ាង​ចាស់ដៃ​ ។

បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ក​នាយ​ពាក់ មី ត្រូវ​បាន​គេ​Hack កាលពី​យប់​ថ្ងៃ​ទី​១៦ ឆ្លង​ចូល​ថ្ងៃ​ទី​១៧ ​សីហា នោះ​រួច​មក តារា​កំប្លែង​ប្រចាំ​ស្ថា​នីយ​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​នរូ​ប​នេះ បាន​​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប ដើម្បី​ធ្វើការ​អំពាវនាវ​ដល់​មហាជន ​កុំ​ឱ្យ​​មានការ​ភាន់ច្រឡំ ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ក្នុង​ពេល​ដែល​លោក​មិន​បានដឹង​នោះ​ ។

ជា​ការ​កតសម្គាល់​ បន្ទាប់​ពី​ការ​ប្រកាស​ពី​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​គេ​Hack ពី​លោក​ពាក់​មី មក ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ក៏​បាន​លេច​ចេញ​នូវ​ភាព​មួយ​ចំនួន ​ដែល​បាន​បង្ហោះ​រិះគន់​យ៉ាង​ចាស់ដៃ​មក​លើ​គណបក្សប្រឆាំង​ ។ ក្រោយ​ពី​បាន​ឃើញ​​​ហេតុការណ៍​នេះ​ភ្លាម ​តារា​កំប្លែង​លោក ពាក់ មី បាន​ចេញ​មក​ធ្វើការ​បដិសេធ​នូវ​ការ​បង្ហោះ​រូបភាព​​ទាំង​អស់នេះ​ថា មិនមែន​ជា​ចេតនា​ផ្ទាល់​របស់​លោក​ឡើយ ពោល​គឺ​មាន​គេ​លួច​លេង ​។