ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​តាម​ផ្លូវត្រូវ​ម៉ូតូ​បុក​ដួល​បែក​ក្បាល​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់ វ័យ​ជាង​៥០​ឆ្នាំ រស់នៅ​ក្នុង​មណ្ឌល​ជិត​វត្ត​ព្រៃ​ស្ពឺ ដើរ​តាម​ផ្លូវ ត្រូវ​ម៉ូតូ​បុក​អូស​ប្រមាណ​៥​ម៉ែត្រ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លា.ប់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់ វ័យ​ជាង​៥០​ឆ្នាំ រស់នៅ​ក្នុង​មណ្ឌល​ជិត​វត្ត​ព្រៃ​ស្ពឺ ដើរ​តាម​ផ្លូវ ត្រូវ​ម៉ូតូ​បុក​អូស​ប្រមាណ​៥​ម៉ែត្រ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់ គួរ​ឲ្យ​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​មុខ​ខ្លោងទ្វារ​សាលា​អន្តរជាតិ​វ៉េ​ស​ខេ​ម តាម​ផ្លូវជាតិ​៣ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ជន​រង​គ្រោះ ដែល​មិន​ស្គាល់ឈ្មោះ មាន​អាយុ​ជាង​៥០​ឆ្នាំ ជា​មនុស្ស​អនាថា មិន​មាន​សាច់ញាតិ រស់នៅ​ក្នុង​មណ្ឌល​ជិត​វត្ត​ព្រៃ​ស្ពឺ ក្នុងភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ៖ ឃើញ​បុរស​អនាថា​បាន​ដេក​ស្លាប់​មុខ​ខ្លោងទ្វារ​មុខ​សាលា​អន្តរជាតិ​វ៉េ​ស​ខេ​ម បែកក្បាល​ខាងឆ្វេង ហូរ​ឈាម​នឹង​ថ្នល់ បុរស​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គាត់​បានឃើញ​ជន​រង​គ្រោះ​ដើរ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គោលបំណង​ដើរទៅ​ទៅ​វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក ហើយ​គាត់​បាន​ហៅ​ឲ្យ​ជិះ​ម៉ូតូ​ជាមួយ តែ​បុរស​រូប​នោះ មិន​ព្រម​ជិះ​ជាមួយ​ទេ គាត់​ក៏​ជិះ​ម៉ូតូ​ហួស​បាត់​ទៅ លុះ​ពេល​ត្រលប់​មក​វិញ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ឃើញ​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ម៉ូតូ​បុក​អូស​ប្រមាណ​៥​ម៉ែត្រ ។ សព​ត្រូវ​បាន​ដឹក​យក​ទៅ​ត​ម្ត​ល់​ទុក​នៅ​វត្ត​ទឹកថ្លា ៕