ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​មើល​យូរហើយ ថ្ងៃ​ហ្នឹង​ឪ​កាស​ល្អ​ចាប់​អូស​ដៃ​នាង​ចូល​ព្រៃ​ប្រុង​រំលោ.ភ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​ខណៈ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​យុវជន​រូប​នោះ​ប៉ុនប៉ង​ចាប់​អូស​ដៃ​នារី​រង​គ្រោះ​យក​ចូល​ក្នុង​ព្រៃ​ប្រុង​ចាប់រំលោភ ប៉ុន្តែ​សំណាងល្អ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​រត់គេច​ហើយ​នារី​រង​គ្រោះ​ស្គាល់​ដាក់​ពាក្យបណ្តឹង​ក៏​ឃាត់ខ្លួន​បាន ។ ហេតុការណ៍​ឃាត់ខ្លួន​យុវជន​ប៉ុនប៉ង​ចាប់រំលោភ​នារី​រង​គ្រោះ​បាន​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុងភូមិ​ដីក្រហម ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​របស់​នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា តាម​បណ្តឹង​របស់​នារី​រង​គ្រោះ​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នារី​រង​គ្រោះ​ឈ្មោះ ល​.​រ​.​ន រស់នៅ​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ មក​ពី​ធ្វើការ​រោងចក្រ​ត្រឡប់​មក​ផ្ទះ ។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ចំការ​ព្រៃ​ទំលាប់ ក្នុងភូមិ​ដីក្រហម ឃុំ​រកា​កោះ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿ​ន  វិសាល ហៅ​អេ​ម អាយុ​២៤​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​ដីក្រហម ឃុំ​រកា​កោះ បាន​ចេញពី​ក្នុង​ព្រៃ​មក​ស្ទាក់​ម៉ូតូ​ចាប់​អូស​ជន​រង​គ្រោះ​ខាងលើ​ចូល​ទៅ​ក្ន​ង​ព្រៃ​ចំការ ប៉ុន្តែ​ពេល​ឮ​សូរ​សម្លេង​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​មក​ពីក្រោយ ជនសង្ស័យ​បាន​លែង​ជន​រង​គ្រោះ​វិញ​រួច​រត់គេច​ខ្លួន​បាត់ ។ បន្ទាប់​ពី​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

តាម​សម្តី​របស់​នគរបាល​បាន​បង្ហើប​ឱ្យ​ដឹង​ថា កន្លង​មក​ជនសង្ស័យ​ខាងលើ​តែងតែ​តាម​មើល​រាល់​សកម្មភាព​របស់​នារី​រង​គ្រោះ​ហាក់បីដូចជា​មានចិត្ត​ស្រលាញ់​នារី​ខាងលើ លុះដល់​ថ្ងៃ​កើតហេតុ​ឃើញ​ឱកាសល្អ​ក៏​ធ្វើ​សកម្មភាព​ស្ទាក់​ចាប់​ប្រុង​រំលោភ ប៉ុន្តែ​សំណាងល្អ​អ្នក​ធ្វើ​ដំណើរ​មក​ទាន់​ជនសង្ស័យ​ភ័យ​រត់គេច​បាត់ ។ នគរបាល​បន្ត​ថា លុះ​រហូត​មក​ដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០១៧ ទើប​កំលាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ហើយ​បាន​សារភាព​ថា មិន​បាន​ប៉ង​ចាប់រំលោភ​ទេ ប៉ុន្តែ​ខ្លួន​ពិតជា​មាន​បំណង​ចាំ​ប្លន់យក​ម៉ូតូ​នារី​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រង​ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕