ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សង្ស័យ​លួច​បច្ចេកវិទ្យា​ផលិត​ម៉ូ​ទ័​រ​សម្រាប់​មី​ស៊ី​ល​របស់​ខ្លួន

6 ឆ្នាំ មុន

តើ​ប្រទេស​កូរ៉េ​ខាងជើង​ពិតជា​ធ្វើ​ចារកម្ម​លើ​ពួក​អ្នកឯកទេស​អ៊ុយ​ក្រែ​ន ដើម្បី​លួច​បច្ចេកវិទ្យា​ផលិត​ម៉ូ​ទ័​រ ពួក​គេ​សម្រាប់​មី​ស៊ី​ល​របស់​ខ្លួន​មែនឬ?

ចំពោះ​បញ្ហា​នេះ

ប្រទេស​កូរ៉េ​ខាងជើង​-​ប្រទេស​អ៊ុយ​ក្រែ​ន ៖ តើ​ប្រទេស​កូរ៉េ​ខាងជើង​ពិតជា​ធ្វើ​ចារកម្ម​លើ​ពួក​អ្នកឯកទេស​អ៊ុយ​ក្រែ​ន ដើម្បី​លួច​បច្ចេកវិទ្យា​ផលិត​ម៉ូ​ទ័​រ ពួក​គេ​សម្រាប់​មី​ស៊ី​ល​របស់​ខ្លួន​មែនឬ?

ចំពោះ​បញ្ហា​នេះ លោក​ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្ស៊ី​ន ឧបនាយករដ្ឋមន្ត្រី​រុ​ស្ស៊ី​ធ្វើ​អត្ថាធិប្បាយ​ថា ទោះបី​យ៉ាងណា នេះ​ជា​ការ​រត់ពន្ធ​មួយ ដើម្បី​វាង​រាល់​ការ​ហាមឃាត់​អន្តរជាតិ​ដែល​មាន​ជា​ធរមាន ។

បណ្តា​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក និង​ពួក​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​វិភាគ​ដែល​សាកសួរ ដោយ​កាសែត​អា​មេ​រិ​ក​ញូ​វ​យ៉​ក​ថែម​កំពុង​ចោទសួរ​ខ្លួនឯង​ថា តើ​ម៉ូ​ទ័​រ​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើការ​សាកល្បង​កាលពីដើម​ខែកក្កដា ពិតជា​ផលិត​ដោយ​រោងចក្រ​អ៊ុយ​ក្រែ​ន YOUZHMASH មែនឬ? ចំណែក​រោងចក្រ YOUZHMASH សន្មត់​ថា ក្រុង​ព្យុ​ង​យ៉ាង​អាច​គ្រាន់តែ​ចម្លង​ស្នាដៃទាំងឡាយ​របស់​ខ្លួន​ប៉ុណ្ណោះ ។

ឧបនាយករដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​ឌី​មី​ទ្រី រ៉ូ​ហ្គោ​ហ្ស៊ី​ន បាន​ផ្តល់​យោបល់​លើ​ការ​ចម្លង​របស់​កូរ៉េ​ខាងជើង​បណ្តា​ម៉ូ​ទ័​រ​មី​ស៊ី​ល​អ៊ុយ​ក្រែ​ន ។ តាម TWITTER លោក​សរសេរ​ថា តើ​នេះ​មាន​ន័យ​ថា ជា​ការ​លួច​ចម្លង​ម៉ូ​ទ័​រ​មី​ស៊ី​ល​មែនឬ? ពេល​នេះ​គេ​មិន​និយាយ​ពី​ផ្ទាំងគំនូរ ឬ​រូប​ច​ម្លា​ប់​ឡើយ ។ ដើម្បី​ធ្វើការ​ចម្លង​ចាំបាច់​ត្រូវ​មាន​ក្នុង​ដៃ​នូវ​ម៉ូ​ទ័​រ​ដើម​មួយ​ទើប​ធ្វើ​ទៅ​រួច ។ គេ​ពុំ​អាច​បញ្ជូន​ពួក​អ្នកឯកទេស​អ៊ុយ​ក្រែ​ន ដែល​ចេះ​ធ្វើ​ហើយ​ត្រៀម​ចាប់ផ្តើម​ផលិតកម្ម​ទៅ​កាន់​ទីតាំង​បច្ចេកវិទ្យា​បរទេស​មួយ​ឡើយ ។ ទោះបី​យ៉ាងណា​នោះ ជា​ការ​រត់ពន្ធ​មួយ​ដែល​វាង​រាល់​ការ​ហាមឃាត់​របស់​អន្តរជាតិ​ដែល​មាន​ដែរ ។

មុន​នេះ​កាសែត​អា​មេ​រិ​ក​ញូ​វ​យ៉​ក​ថែម​ប្រកាស​ដោយ​យោង​តាម​ព័ត៌មាន​សម្ងាត់​របស់​ពួក​ភ្នាក់ងារ​ស៊ើបការណ៍​អា​េ​ម​រិ​ក និង​ពួក​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​វិភាគ​ថា ក្រុង​ព្យុ​ង​​យ៉ាង​អាច​មាន​បណ្តា​ម៉ូ​ទ័​រ​ផលិត ដោយ​រោងចក្រ​អ៊ុយ​ក្រែ​ន YOUZHMASH សម្រាប់​បណ្តា​មី​ស៊ី​ល​របស់​ខ្លួន​ដោយ​ទិញ​វា​ពី​ទីផ្សារ​ងងឹត ។ ក្រុង​កៀវ​បាន​បដិសេធ​រាល់​ការ​អះអាង​ទាំងនេះ ។ ចំណែក​រោងចក្រ YOUZHMASH ពុំ​បដិសេធ​ឡើយ​លទ្ធភាព​ដែល​បណ្តា​ម៉ូ​ទ័​រ​របស់​ខ្លួន​អាច​លួច​ចម្លង​សម្រាប់​ប្រើប្រាស់​នៅ​កូរ៉េ​ខាងជើង ។

ចំណែក​ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រកាស​ថា ខ្លួន​បានដឹង​ពី​ព័ត៌មាន​ទាំងឡាយ ដែល​ថា ក្រុង​ព្យុ​ង​យ៉ាង​អាច​មាន​ម៉ូ​ទ័​រ​កាំជ្រួច​ពី​អ៊ុយ​ក្រែ​ន ។ ប្រសិនបើ​នោះ​ជា​ការ​ពិត ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ចាត់​ទុក​បញ្ហា​នេះ​ថា​ធ្ងន់ធ្ងរ ។

លោកស្រី HEATHER NAUERI អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ថ្លែង​ថា ប្រសិនបើ​ព័ត៌មាន​អំពី​ការ​ផ្តល់​ម៉ូ​ទ័​រ​មី​ស៊ី​ល​អ៊ុយ​ក្រែ​ន​ឱ្យ​កូរ៉េ​ខាងជើង​ជា​ព័ត៌មាន​ពិត​នោះ សហរដ្ឋអាមេរិក​នឹង​ចាត់​ទុក​ថា​ជា​រឿង​ធ្ងន់ធ្ងរ ។ យើង​បានដឹង​ពី​ព័ត៌មាន​ទាំងនេះ ។ បញ្ហា​នេះ​យើង​នឹង​ចាត់​ទុក​ថា ធ្ងន់ធ្ងរ​បំផុត ប្រសិនបើជា​ការ​ពិត ។ លោកស្រី​បន្ត​ថា កាលពីមុន អ៊ុយ​ក្រែ​ន​ធ្លាប់​រាំង​ខ្ទប់​ការ​ប៉ុនប៉ង​ផ្តល់​បណ្តា​របស់​ដែល​រសើប​ឱ្យ​ដល់​រដ្ឋ​នានា​ដែល​ជា​សកម្មភាព​ធ្វើ​ឱ្យ​យើង​មានការ​ព្រួយបារម្ភ ។ លោកស្រី​ថា សហរដ្ឋ​អា​េ​ម​រិ​ក​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​អ៊ុយ​ក្រែ​ន ។

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​លោក MICHAEL ELLEMAN នៃ​វិទ្យាស្ថាន​អន្តរជាតិ​សិក្សា​យុទ្ធសាស្ត្រ និង​យោង​តាម​បណ្តា​ទិន្នន័យ​របស់​ពួក​ភ្នាក់ងារ​សម្ងាត់​អា​េ​ម​រិ​ក កាសែត​ញូ​វ​យ៉​ក​ថែម​លាតត្រដាង​នា​ថ្ងៃ​ទី​១៤ សីហា ពី​ការ​ប្រើប្រាស់​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​នូវ​បណ្តា​ម៉ូ​ទ័​រ​អ៊ុយ​ក្រែ​ន​ទិញ​ពី​ផ្សា​រង​ងឹ​ង​សម្រាប់​មី​ស៊ី​ល​របស់​ខ្លួន ៕