ដើមឈើធំមួយដើមរលំធ្វើឱ្យស្លា.ប់13នាក់
មន្ទីរពេទ្យក្រុង FUNCHAL រាយការណ៍នាយប់ថ្ងៃទី១៥ សីហា ថា ការរលំដើមឈើធំមួយដើមពេលបុណ្យសាសនាមួយលើកោះ MADERE របស់ព័រទុយហ្គាល់បណ្តាលឱ្យមនុស្សស្លា.ប់១៣នាក់ ហើយ៤៩នាក់ទៀត
មន្ទីរពេទ្យក្រុង FUNCHAL រាយការណ៍នាយប់ថ្ងៃទី១៥ សីហា ថា ការរលំដើមឈើធំមួយដើមពេលបុណ្យសាសនាមួយលើកោះ MADERE របស់ព័រទុយហ្គាល់បណ្តាលឱ្យមនុស្សស្លា.ប់១៣នាក់ ហើយ៤៩នាក់ទៀត
ប្រទេសព័រទុយហ្គាល់ ៖ មន្ទីរពេទ្យក្រុង FUNCHAL រាយការណ៍នាយប់ថ្ងៃទី១៥ សីហា ថា ការរលំដើមឈើធំមួយដើមពេលបុណ្យសាសនាមួយលើកោះ MADERE របស់ព័រទុយហ្គាល់បណ្តាលឱ្យមនុស្សស្លាប់១៣នាក់ ហើយ៤៩នាក់ទៀតរងរបួស ។
ក្នុងចំណោមអ្នករបួស ក្នុងនោះប្រមាណជា១២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមានជនបរទេស៥នាក់ មានសញ្ជាតិបារាំង អាល្លឺម៉ង់ ហុងគ្រី និងហូឡង់ ។ អ្នករបួសជនជាតិហូឡង់ អាចចាកចេញពីមន្ទីរពេទ្យ ក៏ប៉ុន្តែអ្នករបួសជាជនបរទេស៤នាក់ទៀត រងរបួសធ្ងន់ធ្ងរ ។
សោកនាដកម្មនេះកើតមានក្នុងសួនរុក្ខជាតិមួយស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីកណ្តាលក្រុង FUNCHAL រួចសួននេះព័ទ្ធជុំវិញ ដោយដើមឈើធំៗអាយុកាលច្រើនរយឆ្នាំ ហើយទីនោះរៀងរាល់ឆ្នាំប្រជាជនកោះ MADERE លើកគ្នាទៅយ៉ាងច្រើន ពេលបុណ្យសាសនាហៅបុណ្យ MONT ។
តាមរូបភាពវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ RTP គេឃើញ ដើមឈើធំនេះ រលំលើមនុស្សម្នាបណ្តាលឱ្យមនុស្សទាំងឡាយរត់យ៉ាងប្រសាច ។ ដើមឈើរលំត្រង់កន្លែងដែលមនុស្សម្នានាំគ្នាដុតទៀន ហើយមនុស្សឯទៀតៗអង្គុយលើបង់ជិតកន្លែងបាញ់ទឹក ដែលក៏រងការប៉ះពាល់ដែរ ។
ក្រសួងសាធារណៈព័រទុយហ្គាល់ បានសម្រេចបើកការស៊ើបអង្កេតមួយក្រោយសោកនាដកម្មនេះ ។ ចំណែកលោក PAULO CATÔFO អភិបាលក្រុង FUNCHAL អះអាងថា ដើមឈើនេះពុំមានសញ្ញាណាដើមថា អាចរលំឡើយ រួចក៏ពុំមែនខ្សែកាបណាមួយជាប់ដើមឈើនេះដែរ ។
ប្រមុខអាជ្ញាធរតំបន់លោក MIGUEL ALBUQUERQUE ប្រកាសពីការកាន់ទុក្ខរយៈពេល៣ថ្ងៃ ៕
ចែករំលែកព័តមាននេះ