ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហិ.ង្សា… លោក​ត្រាំ បន្ទោស​ទាំង​សងខាង

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៥ សីហា បាន​លើក​ពី​ឧប្បត្តិហេតុ​នានា​ដែល​កើត​មាន​ពេល​មានការ​ប្រមូលផ្តុំ​គ្នា​របស់​ពួក​ស្តាំ​និយម​ជ្រុល​ស្បែក​

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៥ សីហា បាន​លើក​ពី​ឧប្បត្តិហេតុ​នានា​ដែល​កើត​មាន​ពេល​មានការ​ប្រមូលផ្តុំ​គ្នា​របស់​ពួក​ស្តាំ​និយម​ជ្រុល​ស្បែក​សអា​មេ​រិ​ក​នៅ​រដ្ឋ​វៀជី​នៀ ដោយ​ធ្វើការ​បន្ទោស​ទាំង​សងខាង​ថា ប្រើ​អំពើ​ហិង្សា និង​មានការ​យល់​ច្រឡំ ។

ការ​ប្រមូលផ្តុំ​គ្នា​របស់​ពួក​ឧត្តមភាព​និយម​ស្បែក​ស​នៅ​ទីក្រុង CHARLOTTESVILLE កាលពី​ថ្ងៃ​ទី​១២ សីហា បណ្តាល​ឱ្យ​ស្ត្រី​បាតុករ​ប្រឆាំង​ម្នាក់​ស្លាប់ ដោយសារ​ស្នាដៃ​របស់​​អ្នក​បើករថយន្ត​វ័យក្មេង​ម្នាក់ សង្ស័យ​មាន​សមានចិត្ត​ចំពោះ​ពួក​ណា​ហ្ស៊ី បើករថយន្ត​របស់​គេ​បំ​បុក​ពួក​បាតុករ​ប្រឆាំង​ពួក​ឧត្តមភាព​និយម​ស្បែក​ស ។

គ្រា​ដំបូង​លោក​ត្រាំ ទម្លាក់​ការ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ទាំងនេះ​ទៅ​លើ​ភាគី​ទាំង​២​ក្រុម ។ រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​សេចក្តីថ្លែងការណ៍​របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ សីហា លោក​បាន​ផ្លាស់​ប្តូរ​ជំហរ​វិញ ដោយ​ចាត់​ទុក​ពួក​ណា​ហ្ស៊ី​បែប​ថ្មី និង​ពួក​ប្រកាន់​ពូជសាសន៍និយម​ស្បែក​ស​ក្រុម KU KLUX KLAN ហៅ​កាត់​ថា ក្រុម KKK ថា​ជា​ពួក​ឧក្រិដ្ឋជន ។ នា​ថ្ងៃ​ទី​១៥ សីហា ប្រធានាធិបតី​អា​មេ​រិ​កបាន​ច្រាន​ចោលការ​បកស្រាយ​លើក​ដំបូង​ដោយ​និយាយ​ថា ពួក​អ្នកប្រឆាំង​គ្នា​ដែល​ប្រើ​អំពើ​ហិង្សា​បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ដំបង ។ លោក​បន្ត​ថា ពួក​បាតុករ​ឆ្វេងនិយម​បាន​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​ក្រុម​មួយទៀត ។ លោក​អះអាង​បែប​នេះ​ទៅ​កាន់​សារព័ត៌​មាននៅ​ឯ TRUMP TOWER ក្រុង​ញូ​វ​យ៉​ក ។ លោក​ថា សេចក្តីថ្លែងការណ៍​ដែល​ខ្ញុំ​ធ្វើ​កាលពី​ថ្ងៃ​ទី​១២ សីហា ជា​សេចក្តីថ្លែងការណ៍​ពុំ​ទាន់​ផ្ទាល់​មួយ ពេល​ពុំ​ទាន់​ដឹង​រឿង​ពិត​នានា ។ គេ​ត្រូវការ​ពេលវេលា​បន្តិច ដើម្បី​ស្វែង​យល់​ពី​សាច់​រឿង ។

មនុស្ស​ជា​ច្រើន​រយ​នាក់​កាលពី​យប់​ថ្ងៃ​ទី​១៤ មក​១៥ សីហា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ TRUMP TOWER ក្រុង​ញូ​វ​យ៉​ក​មុន​ពេល​លោក​ត្រាំ មក​ដល់​និវេសនដ្ឋាន​នេះ​របស់​លោក ។ ពួក​បាតុករ​បាន​នាំ​គ្នា​ស្រែក​ពាក្យ​ថា «HEY HEY HO HO! ត្រាំ អ្នក​ប្រកាន់ពូជសាសន៍​ត្រូវ​ចាកចេញ​» ដែល​បែប​នេះ​ចង់​សំដៅលើ​អំពើ​ហិង្សា​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១២ សីហា នៅ​ក្រុង CHARLOTTESVILLE ។ រង​ការ​រិះគន់ ព្រោះ​ពុំ​ថ្កោលទោស​ពួក​ក្រុម​ស្តាំ​និយម​ជ្រុល លោក​ត្រាំ ទើប​ដូរ​ប្រយោគ​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ សីហា ដោយ​បរិហារ​ពី​អំពើ​ហិង្សា​ប្រកាន់ពូជសាសន៍ ហើយ​បន្ទោស​លើ​ពួក​ឧត្តមភាព​និយម​ស្បែក​ស ។ ទោះជា​បែប​នេះ ក៏​ពុំ​អាច​រំងាប់​កំហឹង​របស់​ពួក​បាតុករ​ដែរ ។ ពួក​បាតុករ​និយាយ​ថា យើង​មក​កាន់​ទី​នេះ ព្រោះតែ​នៅ​ប្រទេស​យើង​ពួក​ឧត្តមភាព​និយម​ស្បែក​ស ពួក​ណា​ហ្ស៊ី ពួក ANTISEMITES ត្រូវ​បាន​ប្រធានាធិបតី​យើង​ប្រែ​ក្លាយទៅជា​ស្រប​ច្បាប់ ៕