ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​សម្រុកចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​វៀតណាម

6 ឆ្នាំ មុន

ខេត្តកំពត ៖ ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ សម្រុកចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​វៀតណាម ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ បាន​ក្រោក​ពី​ព្រលឹម​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​វៀតណាម ។ ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ខេត្តកំពត ៖ ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ សម្រុកចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​វៀតណាម ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ បាន​ក្រោក​ពី​ព្រលឹម​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​វៀតណាម ។ ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ង៉ែត សំ​អឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ចូល​ទៅ​ធ្វើការ​នៅ​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ បាន​ចូល​ទៅ​ធ្វើការ​ផ្សេង​ៗ​គ្នា ក្នុង​ប្រទេស​វៀតណាម ។

ពលរដ្ឋ​រូប​នេះ​និយាយ​ប្រាប់​បន្ត​ថា ៖ ដោយសារ​តែ​ការងារ​នៅ​ក្នុងស្រុក​យើង​បាន​ថោក​ពេក ទើប​មាន​ពលរដ្ឋ​ជានា​ក់បាន​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​ខេត្ត​គៀង​យ៉ាង ។ ការងារ​សំណង់​បាន​ក្នុង​មួយ​ថ្ងៃ​២០​ម៉ឺន​ដុ​ង ស្មើនឹង​ប្រាក់​រៀល​ខ្មែរ​5​ម៉ឺន​រៀល និង​អាច​បាន​កម្រៃ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត​ក៏​មាន តាម​ជំនាញ​រៀង​ៗ​ខ្លួន ។

អ្នក​ចូល​ទៅ​ធ្វើការ​នៅ​វៀតណាម បាន​អគុណ​ដល់​មន្ត្រី​នគរបាល​ប៉ុ​ស្លិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​អនុគ្រោះ​មិន​យក​លុយកាក់ ដែល​ពួក​គេ​ចូល​ទៅ​ធ្វើការ​នៅ​វៀតណាម​ព្រលឹម​ចេញ​ព្រលប់​ចូល ឬ​ឯ​វៀតណាម​ក៏​គេ​មិន​បាន​រឹត​បណ្ដឹង​អ្វី​ដែរ ។

មន្ត្រី​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កាលពី​ម្សិលមិញ​បាន​ថ្ងែ​ង​ប្រាប់​ឲ្យ​ដឹង​ថា ៖ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​វៀតណាម​នោះ គឺ​ខាង​នគរបាល​ច្រក​ទ្វារ​ខ្មែរ និង​អាជ្ញាធរ​វៀតណាម​មិន​បាន​យក​លុយកាក់​អ្វី​ទេ គឺ​ជួយ​សម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ធ្វើការ ព្រោះ​ពួក​គាត់​មិន​បាន​សម្រាក​នៅ​ស្រុក​គេ​ទេ គឺ​ត្រលប់​មក​ស្រុក​កំណើត​វិញ ៕