ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ធម្មជាតិ​ធ្វើ​ឱ្យ​ធ្មេញ​ស​ឡើង​វិញ

6 ឆ្នាំ មុន

ការ​ដូរ​ពណ៌​ធ្មេញ​គឺជា​បញ្ហា​ដែល​យើង​មិន​អាច​ចៀស​រួច​ទេ ប៉ុន្តែ​យើង​ពិតជា​មិន​អាច​អង្គុយ​ស្ងៀម និង​មិន​អើ​ពី​នឹង​វា​នោះ​ទេ ។ នា​ពេល​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ធ្មេញ​ឲ្យ​ភ្លឺ​ស​ស្អាត​ពិតជា​មិន​ពិបាក​ទេ ជាមួយនឹង​

ការ​ដូរ​ពណ៌​ធ្មេញ​គឺជា​បញ្ហា​ដែល​យើង​មិន​អាច​ចៀស​រួច​ទេ ប៉ុន្តែ​យើង​ពិតជា​មិន​អាច​អង្គុយ​ស្ងៀម និង​មិន​អើ​ពី​នឹង​វា​នោះ​ទេ ។ នា​ពេល​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ធ្មេញ​ឲ្យ​ភ្លឺ​ស​ស្អាត​ពិតជា​មិន​ពិបាក​ទេ ជាមួយនឹង​ការ​ព្យាបាល​តាម​បែប​វិទ្យាសាស្ត្រ​នៅ​គ្លីនិក​ធ្មេញ ខណៈ​ពេល​ដែល​ការ​ព្យាបាល​ដោយ​គីមី​ពិតជា​ធ្វើ​ឱ្យ​ធ្មេញ​របស់​អ្នក​ស ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដូច​ជា​ការ​ស្រៀវធ្មេញ ។

ដើម្បី​ធ្វើ​ឲ្យ​ធ្មេញ​ស សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​វិធី​ព្យាបាល​ដោយ​ធម្មជាតិ និង​អាហារ​ដែល​ជួយ​អ្នក​ដោះស្រាយ​នឹង​បញ្ហា​នេះ​៖

១-​ការ​កាត់​បន្ថយ​កម្រិត​អាស៊ីត
ការ​ទទួលទាន​ទឹក​ញឹកញាប់​អាច​ជួយ​ទប់ស្កាត់​ការ​កកើត​ស្នាម ផ្សេង​ៗ​នៅ​លើ​ធ្មេញ​របស់​អ្នក និង​រក្សា​សុខភាព​មាត់​ធ្មេញ​របស់​អ្នក ។ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីត​ក្នុង​មាត់​ដែល​បណ្តាល​ឱ្យ​ខូចខាត​ដល់​ធ្មេញ​របស់​អ្នក ។

២-​វីតាមីន A
ការ​ទំពា​ការ៉ុត​ឆៅ​នឹង​បង្កើន​ការ​ផលិត​ទឹកមាត់​ក្នុង​មាត់​របស់​អ្នក ដែល​វា​ជា​អ្នក​លាង​សម្អាត​ធ្មេញ​ពី​ធម្មជាតិ​ក្នុង​រាង​កាយ​របស់​អ្នក ។ លើស​ពី​នេះ​ទៅ​ទៀត វីតាមីន A ដែល​មាននៅ​ក្នុង​ការ៉ុត​មិន​ត្រឹមតែ​មាន​ប្រយោជន៍​ចំពោះ​ភ្នែក​របស់​អ្នក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ពង្រឹង​សុខភាព​ធ្មេញ​របស់​អ្នកផង​ដែរ ។

៣-​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ
ប្រូ​ខូ​លី​មាន​តួនាទី​ស្ទើរតែ​ដូច​ជា​អ្នក​បំបាត់​កាក​សំណល់​នៅ​ក្នុង​មាត់​របស់​អ្នក និង​បំផ្លាញ​បាក់តេរី ព្រមទាំង​កំបោរ​នៅ​លើ​ធ្មេញ​ដើម្បី​ធ្វើ​ឲ្យ​វា​ស្អាត ។ ជាតិ​ដែក​នៅ​ក្នុង​ប្រូ​ខូ​លី​មាន​ផលប្រយោជន៍​ដោយ​បង្កើត​ជា​ស្រទាប់​ការពារ ធ្មេញ​របស់​អ្នកប្រឆាំង​នឹង​ជាតិ​អាស៊ីត​ដែល​ផលិត​ដោយ​បាក់តេរី ដែល​វា​អាច​ការពារ​ស្នាម និង​ធ្មេញ​ប្រហោង ។ ប្រូ​ខូ​លី​ក៏​មាន​ជាតិ​កាក​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក​ក្នុង​មាត់​ផង​ដែរ ។

៤-​បន្សាប​ជាតិ​អាស៊ីត
វីតាមីន C ដែល​មាននៅ​ក្នុង​ផ្លែក្រូច​ជួយ​ការពារ​មាត់​ពី​ជំងឺ និង​ការ​រលាក​អញ្ចាញធ្មេញ​ផ្សេង​ៗ ។ ជាតិ​អាស៊ីត​នៃ​ផ្លែក្រូច​ក៏​ជួយ​បន្សាប​ជាតិ​អាស៊ីត​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ពុក​ធ្មេញ ។ សំបក​ក្រូច​ក៏​មាន​អត្ថប្រយោជន៍​ផង​ដែរ​ចំពោះ​ធ្មេញ​របស់​អ្នក ។ អ្នក​អាច​សាកល្បង​ត្រដុស​ផ្នែក​ខាងក្នុង​នៃ​សំបក​ក្រូច​ជាមួយ​ធ្មេញ​របស់​អ្នក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កកើត​កំបោរ​លើធ្មេញ ៕