5យ៉ាងមិនគួរធ្វើភ្លាមៗក្រោយបរិភោគអាហារ
អ្នកដឹងថា អ្នកមិនគួរទទួលទានទឹកភ្លាមៗ បន្ទាប់ពីការបរិភោគអាហារ ។ ប៉ុន្តែក្រៅពីការទទួលទានទឹក មានរឿងជាច្រើនទៀតដែលអ្នកគួរតែចៀសវាងធ្វើភ្លាមៗ បន្ទាប់ពីបរិភោគអាហាររបស់អ្នក ។

រឿងមួយចំនួនដែលអ្នកគួរតែចៀសវាងធ្វើវាភ្លាមៗបន្ទាប់ពីការបរិភោគអាហារ ៖
១-ការជក់បារី
ការជក់បារី ភ្លាមៗបន្ទាប់ពីបរិភោគអាហារស្មើនឹងការជក់បារីចំនួនដប់ដើមក្នុងពេលតែមួយ ។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការជក់បារីភ្លាមៗបន្ទាប់ពីបរិភោគអាហារបង្កើនហានិភ័យនៃជំងឺមហារីកសួត និងពោះវៀន ។ ការជក់បារីក្រោយពេលទទួលទានអាហារក៏ធ្វើឲ្យថយចុះការរំលាយអាហាររបស់អ្នកផងដែរ ។
២-ទទួលទានតែ
ការទទួលទានតែ ភ្លាមៗបន្ទាប់ពីការទទួលទានអាហារពេលល្ងាចអាចរំខានដល់ការស្រូបយកជាតិដែកក្នុងរាងកាយរបស់អ្នក។ វាក៏ត្រូវបានគេរកឃើញផងដែរថា ការទទួលទានតែអំឡុងពេលបរិភោគអាហារអាចបន្ថយជាតិ catechin ចូលក្នុងរាងកាយ ដែលវាជាសមាសធាតុមានវត្តមាននៅក្នុងតែ និងដើរតួនាទីយ៉ាងសំខាន់ក្នុងទម្រង់សរីរវិទ្យាជាច្រើន ។
៣-បរិភោគផ្លែឈើ
ការបរិភោគផ្លែឈើបន្ទាប់ពីអាហារអាចបង្កឱ្យពិបាកក្នុងការរំលាយអាហារ ក្រហាយទ្រូង និងភើ ។ ដូចគ្នានេះផងដែរ ទម្លាប់នៃការបរិភោគអ្វីមួយ ភ្លាមៗបន្ទាប់ពីអាហារនេះនឹងធ្វើឲ្យអ្នកមានហានិភ័យខ្ពស់ក្នុងការឡើងទម្ងន់។ ផ្លែឈើមួយមានកាឡូរីជាមធ្យមបីដងប្រៀបនឹងបន្លែ ។
៤-គេង
ប្រសិនបើអ្នកគេង ភ្លាមៗបន្ទាប់ពីការបរិភោគអាហារ អ្នកអាចនឹងមានអារម្មណ៍មិនស្រួល និងហើមពោះ ។ យោងតាមអ្នកឯកទេសជីវជាតិលោក Deepshikha Agarwal ការគេងរំខានដល់ដំណើរការរំលាយអាហារ និងបណ្តាលឲ្យមានបញ្ហាច្រាលទឹកក្រពះ ។
៥-ងូតទឹក
អ្នកត្រូវការឲ្យលំហូរឈាមហូរទៅក្រពះដើម្បីទទួលបានការរំលាយអាហារដែលត្រឹមត្រូវ ។ ការងូតទឹក ភ្លាមៗបន្ទាប់ពីការទទួលទានអាហារបង្វែរលំហូរឈាមឆ្ពោះទៅរកជើង និងដៃរបស់អ្នក ។ ឥទ្ធិពលនេះប៉ះពាល់ដល់ការរំលាយអាហារ ៕
ចែករំលែកព័តមាននេះ