ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​អាសអាភាស​ក្រើនរំលឹក​​នារីៗ… ព្រោះ​នឹង​បង្ក​បញ្ហា​ធ្ងន់​ដូច​រូប​នាង

6 ឆ្នាំ មុន

«Metro»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Elizabeth​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​«Botched»​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អ្នកជំនាញ​កែ​សម្រស់​ចំនួន​២​នាក់ ។ នាង​បញ្ជាក់​ថា

«Metro»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Elizabeth​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​«Botched»​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អ្នកជំនាញ​កែ​សម្រស់​ចំនួន​២​នាក់ ។ នាង​បញ្ជាក់​ថា​ បាន​កែ​ពង្រីក​សុដន់​នៅ​ឆ្នាំ​១៩៩៩​ចំណាយ​ប្រាក់​៣.៨០០​ដុល្លារ ហើយ​ក្រោយមក​ពង្រីក​បន្ថែម​ដល់​ទំហំ​O(​អូ​)​ដោយ​ចាក់​សារធាតុ​«Polypropylene»​ចូល​ចំណុះ​៤.០០០cc ។

ក្រោយ​ពី​កន្លង​ផុត​មួយ​រយៈ ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​នាង​Elizabeth​ចាប់ផ្តើម​មាន​បញ្ហា​ដោយ​សុដន់​ខាងស្តាំ​ហើម និង​ឆ្លង​វីរុស​បង្ក​ឱ្យ​ឈឺចាប់​ស្ទើរ​ទ្រាំ​លែង​បាន ។
អាការ​បែប​នេះ​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​ខ្លាំង និង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អាជីព​ជា​តារា​សម្តែង​ភាពយន្ត​អាសអាភាស​របស់​នាង ។

តារា​អាសអាភាស​នាង​Elizabeth​ធ្លាប់​វះកាត់​ពង្រីក​សុដន់ និង​សម្រស់​ចំនួន​៦០​លើក​ក្នុង​ចំណុច ផ្សេង​ៗ​គ្នា រួម​ទាំង​វះកាត់​បបូរមាត់ ។

ចំពោះ​ថ្លៃ​ព្យាបាល​ដើមទ្រូង​ដែល​ឆ្លង​វីរុស​របស់​នាង​Elizabeth​សរុប​២០០.០០០​ផោន ។ នាង​និយាយ​ថា «​ខ្ញុំ​ចង់​ក្រើនរំលឹក​ដល់​នារី​គ្រប់​រូប​ទាក់ទិន​នឹង​គ្រោះ​មហន្តរាយ​អាច​កើតឡើង​ពី​ការ​កែ​សម្រស់ ។

ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​សុដន់​រីក​ធំ​ដូច​រូប​ខ្ញុំ មាន​ន័យ​ថា​អ្នក​កំពុង​ដើរ​ក្នុង​គន្លង​នៃ​ភាព​ប្រថុយប្រថាន​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ជីវិត​នៅ​ពេល​អនាគត​» ៕