ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ឡាវ​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​​ដ៏​សកម្ម

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​គ្រឿងញៀ.ន​ខេត្ត​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ើ​ន​សៃ​ចាប់​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​យ៉ាង​សកម្ម​ម្នាក់

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ើ​ន​សៃ​ចាប់​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ ។ បើ​តាម​របាយការណ៍​សមត្ថកិច្ច​ប៉ូលិស​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សៀវ ឡៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឡាវ ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​និង​៥៥​នាទី រសៀល​នៅ​ចំណុច​ផ្ទះ​ភូមិ​ប៉ា​កា​ឡាន់ ឃុំ​ប៉ា​កា​ឡាន់ ស្រុក​វើ​ន​សៃ ខណៈ​ជនសង្ស័យ​នេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ។ វត្ថុ​តាង​ដែល​ដកហូត​បាន​ក្នុង​ខ្លួន​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY)​ពណ៌​ក្រហម​ចំនួន​៥៩​គ្រាប់ និង​ពណ៌​បៃតង​ចំនួន​២​គ្រាប់ ។ 

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​ស្រុក​វ៉ើ​ន​សៃ​ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការខេត្ត ។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ជា​ច្រើន​គ្រួ​សារបាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បើ​ទុក​ជនសង្ស័យ​នេះ​ធ្វើ​ឱ្យ​កូនក្មួយ​របស់​គាត់​ញៀន​ថ្នាំ​ពេល​សមត្ថកិច្ច​ចាប់​បាន​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ។ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ប្រាប់​ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ឱ្យ​ល្អិតល្អន់​ទេ ៕