ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀ.ន(មានវីដេអូ)
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចុះល្បាតត្រង់ចំណុចបេនឡានផ្សារអគ្គៈ ស្ថិតក្នុងភូមិបាលិលេយ្យ1 បានជួបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ កែវ ថា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅមិនពិតប្រាកដ ពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាចំនួន៣ថង់តូច ហើយបាននាំទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរបន្ត តាមចំលើយសារភាពរបស់ កែវ ថា បានប្រាប់សមត្ថកិច្ចថាថ្នាំញៀននេះជារបស់ឈ្មោះ ស៊ិន សារិន ហៅគោ ។
ក្រោយពីទទួលបានចម្លើសារភាពកម្លាំងជំនាញបានស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ិន សារិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាមុខសញ្ញាជួញដូរ ហើយយើងបានត្រួតពិនិត្យក្នុងផ្ទះរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា១កូនថង់ ជញ្ជីងសំរាប់ថ្លឹងថ្នាំ១ ទូរស័ព្ទដៃ២គ្រឿង ដែកកេះ៦ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ