ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ដឹក​ដី រង​របួសធ្ងន់​ខ្លួនឯង

6 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ផង ជិះ​គ្នា​បី​នាក់ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​- ខេត្ត​ព្រះ​ស៊ី​ហ​នុ​) ត្រង់​ចំណុច​មុខ​វត្ត​កំពត ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត

ខេត្តកំពត ៖ អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ផង ជិះ​គ្នា​បី​នាក់ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​- ខេត្ត​ព្រះ​ស៊ី​ហ​នុ​) ត្រង់​ចំណុច​មុខ​វត្ត​កំពត ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ហុងដា សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CQ-៣០៦២ បើកបរ​ដោយ​ឈ្មោះ សៀន គឹ​ម​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​រឹង ឃុំ​ជ្រៃ​វៀត ស្រុក​ព្រៃឈ ខេត្តកំពង់ចាម និង​មាន​អ្នក​រួម​ដំណើរ​២​នាក់​ជា​ស្ត្រី​ផង បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ខាងស្តាំ​ដៃ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ រួម​នឹង​អ្នក​រួម​ដំណើរ​ទាំង​បី​នាក់ រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ច​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖ មុន​កើតហេតុ ម៉ូតូ​បើកបរ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ មិនដឹង​ជា​មាន​មូលហេតុ​អ្វី ស្រាប់តែ​គេ​ឃើញ​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ម៉ាក ហ្វុ​យ​ហ្សូ (FUSO) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៥៤៨០ បើកបរ​ដោយ​ឈ្មោះ ប៊ុ​ន ឌី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ។

ប្រភព​បន្ត​ថា ៖ ក្នុង​ហេតុការណ៍​ខាងលើ ម៉ូតូ​បាន​ខូចខាត​កំរិត​ធ្ងន់ រថយន្ត​ខូចខាត​ស្រាល ចំណែក​អ្នក​រង​របួស​ខាង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ឬ​ឯ​យានយន្ត​ទាំង​ពីរ​គ្រឿង និង​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខេត្ត​ឃាត់ខ្លួន នាំ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​តាម​នីតិវិធី ៕