Facebook រកឃើញច្រកចូលហើយ
Facebook ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងប្រទេសចិនអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែកម្មវិធីទូរស័ព្ទថ្មីមួយអាចនឹងជាផ្លូវចូលក្នុងទីផ្សារនេះ ។ កម្មវិធីនេះមានឈ្មោះថា
Facebook ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងប្រទេសចិនអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែកម្មវិធីទូរស័ព្ទថ្មីមួយអាចនឹងជាផ្លូវចូលក្នុងទីផ្សារនេះ ។ កម្មវិធីនេះមានឈ្មោះថា
Facebook ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងប្រទេសចិនអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែកម្មវិធីទូរស័ព្ទថ្មីមួយអាចនឹងជាផ្លូវចូលក្នុងទីផ្សារនេះ ។ កម្មវិធីនេះមានឈ្មោះថា Colorful Balloons ហើយរបៀបដំណើរការរបស់វា គឺស្រដៀងនឹងកម្មវិធី Moments របស់ Facebook ។
កម្មវិធីនេះមានការបកស្រាយក្នុងគេហទំព័រទាញកម្មវិធីរបស់ប្រទេសចិនថា Colorful Balloons អាចរៀបចំរូបភាព និងវីដេអូក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាក្រុម ដោយយោងតាមពេលវេលា, ទីកន្លែង និងតួអង្គដែលមានក្នុងរូបភាព ឬវីដេអូនោះ ។ វាអាចជួយឲ្យអ្នកបង្កើតជាអាល់ប៊ុម និងចែករំលែកជាមួយមិត្តភក្តិ និងគ្រួសារ ។
មនុស្សម្នាក់ដែលយល់ច្បាស់ពីរឿងនេះបញ្ជាក់ថា វាពិតជាកម្មវិធីរបស់ Facebook។ ប៉ុន្តែឈ្មោះរបស់ Facebook មិនត្រូវបានបញ្ចេញឡើងទេ ។ ក្រុមហ៊ុនជាអ្នកបង្កើតកម្មវិធីនេះ គឺ Youge LLC ទៅវិញ ។
កម្មវិធីនេះមានចំណុចពិសេសសម្របទៅតាមទីផ្សារប្រទេសចិន ហើយដើម្បីចុះឈ្មោះ អ្នកប្រើប្រាស់ត្រូវតែចុះឈ្មោះដោយប្រើប្រាស់លេខទូរស័ព្ទក្នុងប្រទេសនេះ ។
ចិនបានហាមឃាត់ Facebook និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃ មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះតែច្បាប់ត្រួតពិនិត្យការបោះពុម្ពផ្សាយដ៏តឹងរ៉ឹង ។
លើសពីនេះ កម្មវិធីផ្សេងៗដូចជា Snapchat, Pinterest, Twitter និង Instagram ក៏មានការហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងប្រទេសនេះទាំងស្រុង ។
ប៉ុន្តែការធ្វើដូចនេះមិនអាចបញ្ឈប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ក្នុងការមានចំណាប់អារម្មណ៍ដណ្តើមចំណែកមួយនៃទីផ្សារដ៏ធំរបស់ប្រទេសចិនទេ ។
Facebook បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ៖« ពួកយើងបាននិយាយជាយូរមកហើយថា យើងមានចំណាប់អារម្មណ៍លើប្រទេសចិន ។ យើងកំពុងតែចំណាយពេលឈ្វេងយល់ និងសិក្សាបន្ថែមពីប្រទេសនេះក្នុងវិធីខុសៗគ្នា ។ គោលគំនិតរបស់យើងក្នុងពេលនេះ គឺជួយឲ្យអាជីវកម្ម និងក្រុមហ៊ុនចិនអាចពង្រីកទៅកាន់ទីផ្សារដទៃ តាមរយៈការប្រើប្រាស់សេវាកម្មផ្សាយពាណិជ្ជកម្មរបស់យើង » ៕
ចែករំលែកព័តមាននេះ