ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ប្រដេញគ្នា ទាក់​ដៃចង្កូតដួលរងរបួសធ្ងន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង បាន​ជិះ​ប្រដេញ​គ្នា ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង ដួល​បោក​ទៅ​លើ​ផ្លូវ និង​ធ្វើ​ឲ្យ​បុរស​បី​នាក់​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​រង​របួសស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ស្ថានីយ​បូ​ប​ទឹក​ស្អុយ​បឹង​ត្របែក ផ្លូវ​២៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​៤​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដោយ​មួយ​គ្រឿង ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១G-៩៦៥៧ ជិះ​គ្នា​២​នាក់ និង​មួយ​គ្រឿង​ទៀត ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១H-៣៩៨១ ជិះ​គ្នា​២​នាក់​ដូច​គ្នា ហើយ​អ្នក​ទាំង​បួន​នាក់​នោះ គឺ​សុទ្ធតែ​អ្នក​ស្គាល់គ្នា ហើយ​ក៏​មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​ទីណា​នោះ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ព្រមទាំង​ដេញ​គ្នា ដូច​ក្រុម​ប្រណាំង​ម៉ូតូ​អ​ញ្ចឹ​ង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​បាន​គេច​នឹង​រថយន្ត​មួយ​គ្រឿង ដែល​មក​ពីក្រោយ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពី​គ្រឿង ដួល​បោក​ទៅ​លើ​ផ្លូវ និង​ធ្វើ​ឲ្យ​បុរស​បី​នាក់​រង​របួស​សន្លប់​ស្តូកស្តឹង ហើយ​ភ្លាម​នោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ម្នាក់​ទៀត​រង​របួសរ​លាត់ដៃរ​លាត់ជើង​ស្រាល មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។ ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ទាំង​២​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​មក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ៕