១-អ្នកដំណើរម្នាក់ត្រូវបុគ្គលិកអាកាសយានដ្ឋានវាយ
ក្រុមហ៊ុនអាកាសចរណ៍«Easy Jet»បានបង្កហេតុ ដោយបុគ្គលិកអាកាសយានដ្ឋានក្រុងនីស ប្រទេសបារាំង វាយអ្នកដំណើរកំពុងបីកូនក្នុងអគារអ្នកដំណើរ ខណៈជើងហោះហើរយឺតរយៈពេល១៣ម៉ោង ។
២-ប្លន់ទូរស័ព្ទមានតម្លៃជិត៥សែនអឺរ៉ូ
អាជ្ញាធរហូឡង់បាននាំខ្លួនជនសង្ស័យរូ៉ម៉ានីចំនួន៥នាក់ពីបទប្លន់ទូរស័ព្ទiphoneដឹកតាមរថយន្តមួយមានតម្លៃ៥សែនអឺរ៉ូឡើងតុលាការ ។
៣-ពលរដ្ឋប៉េកាំងមានអាយុវែងបំផុតប្រចាំឆ្នាំ២០១៦
ការអង្កេតពីអាយុមធ្យមរបស់ពលរដ្ឋក្រុងប៉េកាំងប្រចាំឆ្នាំ២០១៦ គឺប្រហែល៨២,០៣ឆ្នាំ ខ្ពស់ជាងអាយុមធ្យមនៃពលរដ្ឋទូទៅនៅក្នុងប្រទេស ខណៈពេលពលរដ្ឋនៅសៀងហៃស្ថិតនៅចំណាត់ថ្នាក់ទី២ ។
៤-មនុស្សយន្តស្ត្រី
«Sofia»ជាមនុស្សយន្តស្រីអច្ឆរិយផលិតដោយក្រុមហ៊ុន«Hanson»នៅហុងដាក់តាំងបង្ហាញនៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស មានលក្ខណៈដូចមនុស្សបេះបិទ ។
៥-មនុស្សយន្តសរសេរអក្សរ
ស្ត្រីម្នាក់មើលមនុស្សយន្តសរសេរព្រះគម្ពីរ«Bible»នៅលើក្រដាស ក្នុងពិព័រណ៍«Bios»គឺជាផ្នែកមួយនៃពិព័រណ៍«Lutherand the Avantgarde»នៅទីក្រុងវីតថេនប៊ើក ភាគខាងកើតប្រទេសអាល្លឺម៉ង់ ។
៦-មនុស្សយន្តផ្លុំត្រែ
មនុស្សយន្តផ្លុំត្រែផលិតដោយក្រុមហ៊ុន«តូយ៉ូតាម៉ូទ័រ»បានបង្ហា ាញការ ផ្លុំក្នុងពិព័រណ៍វិទ្យាសាស្ត្ររៀបចំនៅក្រុងឡុងដ៍កាលពីដើមខែកុម្ភៈ ២០១៧ ។
៧-និយាយជាមួយមនុស្សយន្ត
មនុស្សយន្ត«Canbot»បង្ហាញអាការគួរឱ្យស្រឡាញ់ក្នុងពេលស្តាប់មនុស្សនិយាយតាំងបង្ហាញក្នុងពិព័រណ៍បច្ចេកវិទ្យាអន្តរជាតិរៀបចំឡើងនៅប៉េកាំងប្រទេសចិន និងបានទទួលការគាំទ្រពីរដ្ឋាភិបាល ។
៨-បក្សីដេញចឹកក្បាលពេលជិះកង់
បុរសអង់គ្លេសម្នាក់បង្ហាញវីដេអូឃ្លីបនៅពេលរូបគេរងការវាយប្រហារពីបក្សីក្នុងពេលជិះកង់នៅលើផ្លូវមួួយក្នុងក្រុងស្តាស់ហ្វត ចក្រភពអង់គ្លេស ។
៩-ប្តីប្រពន្ធ២នាក់ទៅហែលទឹកទុកកូនក្នុងទូដាក់អាវ
២នាក់ប្តីប្រពន្ធជនជាតិចិន បានទុកកូននៅក្នុងទូប្តូរសម្លៀកបំពាក់ ហើយពួកគេទៅហែលទឹកលេង ប៉ុន្តែសំណាងល្អមានគេជួយសង្គ្រោះទាន់ពេលវេលា ។
១០-យន្តហោះត្រូវព្រិលធ្វើឱ្យស្រាំកញ្ចក់
អាកាសយានិកអ៊ុយក្រែនមួយរូប ទទួលការកោតសរសើរជាវីរបុរសក្រោយពីគេអាចចុះចតដោយសុវត្ថិភាពបន្ទាប់ពីព្រិលបោកបក់ធ្វើឱ្យស្រាំកញ្ចក់ និងក្រពឹតនៅផ្នែកខាងមុខ ៕
ចែករំលែកព័តមាននេះ