ជំងឺមហារីកដែលបុរសងាយជួបប្រទះគឺជំងឺមហារីកក្រពេញប្រូស្តាត ។ បញ្ហាធ្ងន់មួយផ្សេងទៀតទាក់ទងទៅនឹងក្រពេញប្រូស្តាត គឺការរីកធំនៃក្រពេញប្រូស្តាត ។ ទោះជាយ៉ាងណា ក្តីជាមួយនឹងទម្លាប់ក្នុងការបរិភោគអាហារដែលល្អ និងការធ្វើលំហាត់ប្រានមួយចំនួនអាចបញ្ចៀសបញ្ហានេះបាន ។
អាហារសំខាន់មួយចំនួនដែលជួយបុរសមានក្រពេញប្រូស្តាតមានសុខភាពល្អ ៖
១-ប្រខូលី
ប្រូខូលីមានលក្ខណសម្បត្តិប្រឆាំងនឹងជំងឺមហារីក ។ វាមានផ្ទុកសមាសធាតុពិសេសហៅថា sulforaphane ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបាន ។
២-ផ្លែទទឹម
ផ្លែទទឹមសម្បូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វាអាចជួយក្នុងការសម្លាប់កោសិកាមហារីក ជាពិសេសពពួកដែលប៉ះពាល់ដល់ក្រពេញប្រូស្តាត ។ ដូចគ្នានេះផងដែរសម្រាប់បុរសដែលធ្លាប់វះកាត់ក្រពេញប្រូស្តាត ការទទួលទានទឹកផ្លែទទឹមជារៀងរាល់ថ្ងៃអាចការពារការវិវឍ្ឍរបស់វា ។ នេះបើយោងតាមការសិក្សាបានបង្ហាញ ។
៣-តែបៃតង
តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលគេស្គាល់ថាជា catechins ដែលវាមិនត្រឹមតែជួយក្នុងការបន្ថយកម្រិតកូឡេស្តេរ៉ុលនោះទេ ប៉ុន្តែថែមទាំងជួយក្នុងការប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក ។
៤-គ្រាប់ល្ពៅ
គ្រាប់ល្ពៅសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ស័ង្កសី និងcarotenoids ។ សារធាតុទាំងនេះជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ។
៥-រមៀត
ដោយសារលក្ខណសម្បត្តិប្រឆាំងនឹងការរលាករបស់រមៀត ការស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថារមៀតអាចជួយក្នុងការការពារការរីករាលដាលនៃកោសិកាដុំសាច់ ដូច្នេះវាអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាតបាន ៕
ចែករំលែកព័តមាននេះ