ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងទឹក​១១០​នាក់ ទទួល​អំណោយ​ពី​លោក​ឧកញ៉ា ទៀ វិច​ត្រ

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ គ្រឿង​ឧបភោគបរិភោគ រួម​ទាំង​ថ្នាំពេទ្យ និង​ថវិកា​មួយ​ចំនួន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ក្រុម​មនុស្សធម៌​O៣ ដឹកនាំ​ដោយ​លោក​ឧកញ៉ា

ខេត្តកោះកុង ៖ គ្រឿង​ឧបភោគបរិភោគ រួម​ទាំង​ថ្នាំពេទ្យ និង​ថវិកា​មួយ​ចំនួន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ក្រុម​មនុស្សធម៌​O៣ ដឹកនាំ​ដោយ​លោក​ឧកញ៉ា ទៀ វិច​ត្រ បាន​ធ្វើ​ដំណើរ​តាម ផ្លូវទឹក​ឆ្ពោះទៅ​កាន់ កងការពារ​កោះកុង​ក្រៅ​លេខ​២ ដើម្បី​ឧបត្ថម្ភ និង​លើកទឹកចិត្ត​ដល់​កងទ័ពជើងទឹក ដែល​ប្រចាំការ ការពារ​កោះកុង​ក្រៅ​លេខ​២ ស្ថិត​ក្នុង​ខេត្តកោះកុង​។ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ថ្លែង បញ្ជាក់​ថា ដើម្បី​ជា​ការ​ដឹងគុណ​ដល់​បង​ៗ​កងទ័ពជើងទឹក តាម​បណ្តា​កោះ​នានា កន្លង​មក​លោក​ឧកញ៉ា តែងតែបាន​នាំ​យក​នូវ​ជំនួយ​ដូច​គ្នា​នេះ ទៅ​ជូន​កងទ័ពជើងទឹក តាម​បណ្តា​កោះ​នានា ជា​បន្តបន្ទាប់ ដូច​ជា​កោះតាង កោះ​ពូ​លូ​វ៉ៃ កោះសេះ និង​កោះ​រ៉ុ​ង​ជាដើម​។

ហើយ​សម្រាប់​កងទ័ពជើងទឹក​នៅ​កោះកុង ក្រៅ​នេះ រួម​មាន​ម្ហូបអាហារ គ្រឿង​ឧបភោគបរិភោគ​ច្រើន​មុខ ថ្នាំពេទ្យ និង​ឧបត្ថម្ភ​ថវិកា​បន្ថែម ដល់​កងទ័ព ទាំងអស់​ចំនួន​១១០​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ១០០,០០០​រៀល​(​ដប់​ម៉ឺន​រៀល​)​។ មេបញ្ជាការ​កងការពារ កោះកុង​ក្រៅ​លេខ​២ បាន​ឲ្យ​ដឹង​ថា កោះ​ដែល​កង​ទ​ព័​ជើង​ទឹក ឈរជើង​ការពារ​នេះ គឺជា​កោះ​ជួរ​មុខ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បច្ចុប្បន្ន នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វី ចំនួន ជាង​១០០​នាក់ កំពុង​ឈរជើង​ប្រចាំការ ការពារ​ជា​រៀងរាល់ថ្ងៃ ដើម្បី​សន្តិសុខ​ទូទៅ ជូន​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​តំបន់​នោះ​។

លោក​មេបញ្ជាការ ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​នាំ​យក​ជំនួយ​ឧបត្ថម្ភ​មក​ជូន​កងទ័ព​នៅ​ទី​នេះ ស្រប​ពេល​រដូវវស្សា ដែល​សមុទ្រ​សម្បូរ​ភ្លៀង ខ្យល់ ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ស្បៀង​៕