១-ប្រធានាធិបតីវេណេស៊ុយអេឡាប្រកាសចាប់ខ្លួនជនប្រដាប់អាវុធ
លោកនីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ប្រកាសចាប់ខ្លួនក្រុមប្រដាប់អាវុធដែលគេចខ្លួនក្រោយពីវាយប្រហារមូលដ្ឋានទ័ពនោក្រុងវ៉ាឡង់ស៊ីយ៉ា ភាគខាងលិចឆៀងខាងជើង ។
២-សត្វចម្លែកមានសំឡេងដូចមនុស្សយំ
សត្វមួយប្រភេទមានស្លាបស្រដៀងប្រចៀវមានដៃជើង និងដងខ្លួន ព្រមទាំងសំឡេងដូចមនុស្សយំ ស្ថិតក្នុងភាពអាថ៌កំបាំង ដោយអ្នកខ្លះយល់ថាជាប្រចៀវ និងខ្លះទៀតគិតថាជាកំប្រុកហោះ ។
៣-ស្ត្រីម្នាក់ស្លាប់ដោយសារកម្លាំងខ្យល់របស់យន្តហោះ
ស្ត្រីនូវែលសេឡង់ម្នាក់ដែលរង់ចាំមើលយន្តហោះនៅតំបន់ឆ្នេរ«Maho»នៅលើកោះ«Saint Martin»ជួបនឹងហេតុការណ៍ដ៏អាក្រក់ដោយកម្លាំងខ្យល់ពីយន្តហោះធ្វើឱ្យបុើងទៅបោកនឹងថ្មបណ្តាលឱ្យស្លាប់ ។
៤-ប្រើនាវាល្បឿនលឿនចងត្រីឆ្លាមអូស
មន្ត្រីការពារសត្វព្រៃផ្លរីដាកំពុងស៊ើបអង្កេតលើរូបភាពក្នុងវីដេអូមួយ ដោយបុរស៣នាក់ ប្រើនាវាអូសឆ្លាមក្នុងល្បឿនលឿននៅអាមេរិក និងចាត់ទុកថាជាព្រឹត្តិការណ៍ដ៏អមនុស្សធម៌ទៅលើសត្វ ។
៥-អាល្លឺម៉ង់ប្រមូលរថយន្តម៉ាក«Porche»ព្រោះមានបរិមាណផ្សែងពុលច្រើន
អាល្លឺម៉ង់បានប្រមូលរថយន្តPorcheកាលពីថ្ងៃទី២៧ កក្កដា ២០១៧ចំនួន២២.០០០គ្រឿងនៅទូទាំងអឺរ៉ុប ក្រោយពីវាបង្កបញ្ហាជាតិពុលក្នុងអាកាសធាតុ ។
៦-ក្រុមហ៊ុនអាកាសចរណ៍Etihadខាតដើមប្រហែល១,៨៧ពាន់លានដុល្លារ
Etihadប្រកាសពីការខាតបង់ដើមទុនប្រចាំឆ្នាំចំនួន១,៨៧ពាន់លានដុល្លារដោយសារសម្ពាធក្នុងពេលបច្ចុប្បន្នលើការបង្កភេរវកម្មគួបផ្សំនឹងថ្លៃប្រេងចុះថ្លៃប៉ះពាល់ដល់ការធ្វើដំណើរនៅក្នុងតំបន់ ។
៧-បាត់ចិញ្ជៀនពេជ្រមួយវង់
អ្នកនាំពាក្យក្រុមហ៊ុន«ប្រ៊ីធីស មូស្យូម»របស់អង់គ្លេសថ្លែងថាចិញ្ជៀនពេជ្រមានតម្លៃជាង៧៥០.០០០ផោនដែលបាត់កាលពីខែសីហា ២០១១ បច្ចុប្បន្នរកមិនឃើញទេ ។
៨-ឆ្កែលំដាប់ទី១នៅកូរ៉េខាងត្បូង
«Yonhap»របស់កូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ កក្កដា ២០១៧ បានបង្ហាញឆ្កែលំដាប់ទី១ក្រោយពីលោកប្រធានាធិបតីMoon Jae-inនាំទៅកាន់ទីតាំងរបស់ខ្លួន ។
៩-ឥណ្ឌូណេស៊ីប្រកាសបន្ទាន់ដល់ខេត្តទាំង៥ភ្លើងឆេះព្រៃនឹងរាលដាល
ខេត្តចំនួន៥របស់ឥណ្ឌូណេស៊ីបានទទួលការប្រកាសអាសន្នក្រោយពីកើតហេតុភ្លើងឆេះព្រៃរីករាលដាល ព្រោះតែឡើងកម្តៅ ។
១០-បុរសស្រាតពាក់តែស្បែកជើងដើរឡើងរថភ្លើង
បុរសហុងកុងម្នាក់ដើរស្រាតពាក់តែស្បែកជើងឡើងរថភ្លើងក្រោមដី កាលពីថ្ងៃទី២៧ កក្កដា២០១៧ ៕
ចែករំលែកព័តមាននេះ