ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ កុំ​សាង​គ្រោះ​ជូន​ជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសា​ស​ន៍​ថា «​ដើម្បី​ដោះស្រាយ​អំពី​បញ្ហា​កកស្ទះ JICA​ បាន​សិក្សា​អំពី​គំរោង​រថភ្លើង​លើ​អាកាស​តែ​១៨​គីឡូម៉ែត្រ​ទេ ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសា​ស​ន៍​ថា «​ដើម្បី​ដោះស្រាយ​អំពី​បញ្ហា​កកស្ទះ JICA​ បាន​សិក្សា​អំពី​គំរោង​រថភ្លើង​លើ​អាកាស​តែ​១៨​គីឡូម៉ែត្រ​ទេ ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។​ ទោះបី​ថា​ ថ្លៃ​បន្តិច​ ក៏​វា​អាច​ជួយ​សម្រួល​បាន​ច្រើន​​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​ចេញពី​ផ្សារ​ធំ​ថ្មី​ទៅ​ព្រ​លាន​យ​ន្ត​ហោះ​»។​

ស​ម្តេ​ច​តេជោ​បាន​មាន​ប្រសា​ស​ន៍​បន្ត​ថា «គេ​ធ្វើ​អី​ក៏​ធ្វើ​ចុះ តែ​កុំ​សាង​គ្រោះ​ជូន​​ជាតិ​ឲ្យ​សោះ ទំ​រាំ​រកបាន​នូវ​សន្តិភាព ​និង​ការ​រីក​ចំរើន​បែប​នេះ ​មិនមែន​ជា​ការ​ងាយ​ទេ​។ ​មិន​បាន​ជួយ​អី​ ពាក្យ​ខ្មែរ​ថា (បើ​មិន​ជួយ​ចូក​ ជួយ​ចែវ​ កុំ​យកជើងរាទឹក)​។ ​ហើយ​នៅ​ទី​នេះ សូមកុំ​សាង​គ្រោះ​ជូន​ជាតិ ព្រោះ​ពិបាក​ណាស់ ​ទំ​រាំ​តែ​សង្គ្រោះ​ជាតិ​បាន​នៅ​ឆ្នាំ​១៩៧៩​ ស្លាប់​អស់​មិន​តិច​ទេ​»។

​សម្តេច​បាន​សង្កត់ធ្ងន់ទៀត​ថា «សូមអ្នក​ធ្វើ​អត្ថាធិប្បាយ​ទាំងឡាយ ហើយ​ការ​ប្រមាថ​របស់​អ្នក​មិន​អាច​ទទួល​បាន​ទេ ។​ ល្អ​ហើយ ​បើ​បាន​ទៅ​ដេក​គុក ​អាហ្នឹង​វា​ស្រួល ​បើ​នៅ​ក្រៅ​គុក​ច្បាស់​ជា​កងទ័ព​ដើរ​រករឿង​រាល់ថ្ងៃ ប៉ុន្តែ​ច្បាប់​មិន​តម្រូវ​ឲ្យ​អ្នកឯង​នៅ​ក្រៅ​គុក​ទេ​។ ​ការ​ប្រមាថ​មេទ័ព​ចោរ​អត់​បាន​ទេ បទល្មើស​ជាក់ស្តែង​ត្រូវ​តែ​ដាក់គុក​ កុំ​ថា​អ្នកឯង​ប្រធាន​បក្ស ។ ​អ្នកឯង​ស្អី​ក៏​ដោយ មាន​អភ័យ​ឯក​សិទ្ធ​សភា​ក៏​ដោយ ​ឲ្យ​តែ​បទល្មើស​ជាក់ស្តែង​ គឺ​វ៉ៃ​ខ្នោះ​ភ្លាម​តែ​ម្តង​។​ នេះ​សន្តិសុខ​របស់​រដ្ឋ សន្តិសុខ​របស់​ជាតិ​អត់​ត្រូវ​បាន​ប្រមាថ​ទេ​»៕