ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សួន សេរីរ​ដ្ឋា នឹង​ត្រូវ​បញ្ជូន​ទៅ​​​កាន់​សាលា​ដំបូង​រសៀល​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័​ត៌​មាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ជូន​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​វេលា​ម៉ោង​

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័​ត៌​មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧នេះ​ សមត្ថ​កិច្ច​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ជូន​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញហើយ ។

សូម​រំលឹក​ថា លោក សួន សេរីរ​ដ្ឋា ដែល​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​ ​វាយប្រហារ និង​ជេរ​ប្រមាថ​ដល់​ទាហាន និង​ប្រជាជន​កម្ពុជា​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក សួន សេរីរ​ដ្ឋា ពេល​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម ចូល​រាជធានី​ភ្នំពេញ​។

លោក សួន សេរីរ​ដ្ឋា បាន​សរសេរ​លើ​វេ​ប​សាយ​ថា ៖ «​បើ​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រទេស​ឡាវ​មែន កូន​ខ្មែរ​កងទ័ព​ជាតិ​នឹង​ស្លាប់​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​» ហើយ​បាន​ចែកចាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា គេហទំព័រ​របស់​លោក​ផង​ដែរ​៕