ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ សួន សេរីរ​ដ្ឋា មិន​ឲ្យ​នៅ​ក្រៅ​គុក​បាន​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក សួន សេរីរ​ដ្ឋា ដែល​បាន​ប្រមាថ​កងទ័ព គឺ​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ​។ សម្តេច​ថ្លែង​ក្នុង​​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក សួន សេរីរ​ដ្ឋា ដែល​បាន​ប្រមាថ​កងទ័ព គឺ​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ​។ សម្តេច​ថ្លែង​ក្នុង​​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​ល្អ​ហើយ បើ​បាន​ជាប់គុក​វា​ស្រួល​។ បើ​នៅ​ក្រៅ​…​កងទ័ព​ដើររករឿងរាល់ថ្ងៃ​ហើយ​…​ការ​ប្រមាថ​មេទ័ព​ចោរ​។

សម្តេច​បាន​បន្ត​ទៀត​ថា តាម​ផ្លូវច្បាប់ លោក សួន សេរីរ​ដ្ឋា មិន​អាច​ឲ្យ​នៅ​ក្រៅ​គុក​ទេ ព្រោះ​ជា​បទល្មើស​ជាក់ស្តែង ទោះជា​មេ​បក្ស​ក៏​ដោយ ក៏ត្រូវវ៉ៃខ្នោះដែរ សូម្បីតែអ្នក​មានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា​ ឱ្យ​តែបទល្មើស​ជាក់​ស្តែង​ គឺវ៉ៃខ្នោះ​ហើយ ​។